Harbor Property

· 2023-08-17

ឈ្វេងយល់ពីភាពខុសគ្នារវាង ភោគៈ និងកម្មសិទ្ធិ

#កម្មសិទ្ធិ# #ចំណេះដឹង# #ភោគៈ# #ចំណេះដឹងទូទៅ#

4212

ភាពខុសគ្នារវាងភោគៈនិងកម្មសិទ្ធិ

ភោគៈគឺជាសិទ្ធិរបស់ជនម្នាក់ៗលើទ្រព្យណា មួយជាបណ្តោះអាសន្ន នឹងមិនទាន់ស៊ប់ជា របស់ខ្លួនមែនទែននៅឡើយទេ។ ឧទាហរណ៍ ៖ ដីមិនទាន់មានប្លង់សុរិយោដី គឺជាដីភោគៈ។

កម្មសិទ្ធិគឺជាសិទ្ធិពេញបរិបូណ៌របស់ជន ម្នាក់លើទ្រព្យណាមួយ។ ឧទាហរណ៍ ៖ ដីមានប្លង់សុរិយោដីគឺជាដីកម្មសិទ្ធិ





តើលទ្ធកម្មនៃកម្មសិទ្ធិតាមរយៈភោគៈគឺជាអ្វី?

លទ្ធកម្មគឺជាដំណើរការនៃការក្លាយជាអ្នកកាន់កាប់ ឬ ម្ចាស់កម្មសិទ្ធិលើអចលនវត្ថុដូចជា ដីធ្លីផ្ទះសម្បែង ជាដើម។ ដើម្បីក្លាយជាភោគី ឬកម្មសិទ្ធិករលើអចលនវត្ថុតាមរយៈភោគៈ លុះត្រាតែបុគ្គលនោះបានកាន់ កាប់អចលនវត្ថុស្របតាមលក្ខខណ្ឌដូចខាងក្រោម៖


ជនម្នាក់អាចទទួលបានកម្មសិទ្ធិលុះត្រា តែបានកាន់កាប់ដីត្រឹមត្រូវតាមច្បាប់។ ដីផ្ទះសម្បែងដែលកាន់កាប់មុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ និងក្រោយ ឆ្នាំ១៩៧៩ និងជាកម្មសិទ្ធិឯកជនរបស់រដ្ឋ។ (ច្បាប់ភូមិបាល មាត្រា ២៩, ៤៣)


ភោគៈនោះត្រូវបានកាន់កាប់ ដោយពិតបា្រកដ គ្មានហិង្សា ដឹងឮជាសាធារណៈ គ្មានអាក់ ខាន និងដោយសុចរិត។ (ច្បាប់ភូមិបាល មាត្រា ៣៨)បន្ទាប់មក បុគ្គលនោះអាចស្នើសុំ អាជ្ញាធរដែនដីអោយជួយចុះ ឈ្មោះដើម្បីទទួលបានប័ណ្ណ កម្មសិទ្ធិដីធ្ លីជាផ្លូវការ។





ការផ្ទេរសិទ្ធិភោគៈ

នៅក្នុងប្រទេសកម្ពុជា ភោគៈស្របច្បាប់ អាចធ្វើជាកម្មវត្ថុនៃការផ្លាស់ប្ដូរផ្ទេរសិទ្ធិឬ ជាកម្មវត្ថុនៃកិច្ចការជំនួញបាន។ រាល់ការផ្ទេរសិទ្ធិកាន់កាប់ត្រូវ បានធ្វើឡើងដោយអនុលោម ទៅតាមច្បាប់។


តើអ្វីជាលទ្ធកម្មនៃកម្មសិទ្ធិ?

គឺជាដំណើរការនៃការក្លាយមកជាភាគី ឬកម្មសិទ្ធិករលើអចលនវត្ថុតាមរយៈការលក់ ដោយអជ្ញាយុកាល ការដូរ ប្រទានកម្ម និងសន្តតិកម្មស្របទៅតាមបញ្ញត្តិច្បាប់។


របៀបលទ្ធកម្មនៃកម្មសិទ្ធិមាន ៥ ផ្នែកសំខាន់ៗដូចជា ៖

សន្តតិកម្មគឺការផ្ទេរនូវសិទ្ធិ និងករណីកិច្ចរបស់មតកជន ទៅឲ្យសន្តតិជនម្នាក់ ឬច្រើននាក់តាមឆន្ទៈ ឬតាមច្បាប់។ (ក្រុមរដ្ឋប្បវេណី មាត្រា ១១៤៥)

ការដូរត្រូវមានអនុភាពតាមការសន្យាដែលភាគីទាំងសងខាងធ្វើការផ្ទេរ សិទ្ធិលើទ្រព្យសម្បត្តិក្រៅពីប្រាក់ទៅវិញទៅមក។(ក្រមរដ្ឋប្បវេណី មាត្រា ៥៦៦)

អាជ្ញាយុកាលសំដៅលើរយៈពេលនៃការកាន់កាប់ ហើយអ្នកកាន់កាប់នោះអាចអះអាង លើរយៈពេលនោះដើម្បីធ្វើលទ្ធកម្មកម្មសិទ្ធិបាន។ (ក្រមរដ្ឋប្បវេណីមាត្រា១៦២ និង១៦៤)

ការលក់សំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាងហៅថាអ្នកលក់មាន ករណីយកិច្ចផ្ទេរកម្មសិទ្ធិ ឬសិទ្ធិផ្សេងទៀតទៅឲ្យភាគីម្ខាងទៀតហៅថា អ្នកទិញមានករណីកិច្ចត្រូវចេញថ្ងៃជាប្រាក់ឲ្យអ្នកលក់។ (ក្រមរដ្ឋប្បវេណី មាត្រា ៥១៥)

ប្រទានកម្មសំដៅលើកិច្ចសន្យាមួយដែលត្រូវមានអនុភាពដោយ ភាគី ម្ខាងបង្ហាញឆន្ទៈផ្តល់ទៅឲ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិ ដោយ មិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។ (ក្រមរដ្ឋប្បវេណី មាត្រា ៥៦៨)៕





ប្រភព៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

អានអត្ថបទបន្ថែម៖ ករណីបាត់ប្លង់កម្មសិទ្ធិ (ប្លង់រឹង) តើត្រូវធ្វើដូចម្តេច?

លោកអ្នកអាចស្វែងរកដីសម្រាប់លក់ តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!





សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)