Lookingtoday
· 01-26
ឈ្មោះ និងលេខ នៅលើបង្គោលគីឡូម៉ែត្រ តំណាងឱ្យអ្វី?
#ចំណេះដឹង# #បង្គោលគីឡូម៉ែត្រ# #ចំណេះដឹងទូទៅ#
10606
បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ៖ បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចម្ងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។
រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។
រង្វង់លេខ2៖ មេបុណ្យ (Mebon) 20km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌សនេះ បានន័យថានៅចម្ងាយ 20km ទៀតអ្នកធ្វើដំណើរនឹងទៅដល់ឃុំមេបុណ្យ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរថា បង្គោលគីឡូម៉ែត្រនៅក្នុងរូបនេះ ជាបង្គោលគីឡូម៉ែត្រស្ថិតនៅលើផ្លូវជាតិលេខ១១ ដែលបំបែកចេញពីផ្លូវជាតិលេខ១ បានចម្ងាយប្រវែង១៧ គីឡូម៉ែត្រ។
ចំណាំ៖ លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ៖
-ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់
-ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)