Harbor Property

· 2023-08-12

នៅជិតភ្នំពេញសោះ! ភោជនីយដ្ឋាននិងហាងកាហ្វេដ៏ទាក់ទាញនៅក្រុងតាខ្មៅ

#ដើរលេង# #ដើរលេងស្រុកគេ# #ហាងកាហ្វេ# #ក្រុងតាខ្មៅ#

10083

អ្នករស់នៅក្នុងក្រុងភ្នំពេញ

តែងតែមមាញឹកនឹងការប្រកបរបររកស៊ីប្រចាំថ្ងៃ ដូច្នេះការដើរកំសាន្ត និងលំហែកាយគឺពិតជាសំខាន់។ ក្រុងតាខ្មៅសព្វថ្ងៃបានកែប្រែមុខមាត់និងមានការអភិវឌ្ឍន៍ទៅមុខ យ៉ាងលឿនគួរឲ្យកត់សំគាល់។ 

Harbor Property សូមលើកយកភោជនីយដ្ឋាន និងហាងកាហ្វេបែបក្នុងតំបន់ ដែលប្រកបដោយអាហារ ឆ្ងាញ់ៗ និងមានទេសភាព និងបរិយាកាសបែបធម្មជាតិគួរឲ្យចង់គយគន់ និងស្រូបខ្យល់បរិសុទ្ធ ដែលស្ថិតនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ។ 




ភោជនីយដ្ឋាន ភាជន៍

ជាភោជនីយដ្ឋានបែបម្ហូបខ្មែរបែបស្រុកស្រែ រសជាតិដើមប្រកបដោយរសជាតិ ឈ្ងុយឆ្ងាញ់ពិសារ។ ភោជនីយដ្ឋានដែលមានផ្ទះខ្មែរបុរាណស្ថិតនៅ អមដោយរុក្ខជាតិបៃតង ធ្វើឲ្យបរិយាកាសស្រស់ស្រាយ។ ជាពិសេសមុខម្ហូបគឺសុតតែជាម្ហូបខ្មែរដែលយើងអាចនាំអារម្មណ៍ របស់ភ្ញៀវនឹកគិតដល់រសជាតិដើមម្ហូបតាមផ្ទះនៅស្រុកស្រែចំការ


លើសពីមុខម្ហូបដែលមានភាពលេចធ្លោ ហាងនេះគឺមានការបម្រើសេវាកម្មប្រកបដោយភាពរួសរាយរាក់ ទាក់ និងភាពទន់ភ្លន់។ ម្ហូបដែលមិនគួររំលងនោះគឺ នំបញ្ចុកសម្លខ្មែរ និងត្រីឆ្កោកទន្លេអាំងអន្លក់ទឹកត្រីផ្អែមបន្លែស្រស់។ ជាពិសេសក៏មានទឹកកកឈូសទឹកស្ករត្នោតដែលជាប្រភេទបង្អែមលាងមាត់ដ៏មានប្រជាប្រិយភាពបំផុត។ នៅភោជនីយដ្ឋាននេះនៅមានមុខម្ហូប និងភេសជ្ជៈជាច្រើនមុខ ទៀតផងដែរ។



ហាងកាហ្វេ « ផ្ទះនារី »

ហាងកាហ្វេមួយនេះគឺមានដើមឈើ និងរុក្ខជាតិបៃតងជាច្រើន មានទីធ្លាធំទូលាយ ជាមួយនឹងការតុបតែងហាងដោយមានការបញ្ចូលគ្នារវាងក្បាច់តុបតែងបែបសម័យ និងបុរាណ។ ក្រេបកាហ្វេដ៏ឈ្ងុយ និងមានមុខម្ហូបជាច្រើនបម្រើជូនភ្ញៀវផងដែរ។ 


មិនត្រឹមតែប៉ុណ្ណោះនៅលើចានក្បានដែលដាក់ម្ហូបជូនភ្ញៀវគឺមានក្បាច់រចនាបែបខ្មែរ។ លោកអ្នកដែលមានសត្វចិញ្ចឹមគឺថាហាងមួយនេះអនុញ្ញាតិឲ្យយកចូលលេងកំសាន្តបានផងដែរ។ 



កសិដ្ឋាន អមរៈ  ជាប្រភេទផ្ទះលំហែកាយ ដែលមានការផ្តល់ជូនសេវាកម្មដូចជា៖ ភោជនីយដ្ឋាន ផ្ទះស្នាក់ ជាមួយនឹងសកម្មភាពផ្សេងៗរួមមាន ការជិះកង់ អាងហែលទឹក សួនកុមារ រោងបន្លែ និងការបង្រៀន បច្ចេកទេសដាំដុះផងដែរ។ 


កសិដ្ឋានអមរៈ អាចជាផ្ទះលំហែកាយមួយសម្រាប់អ្នកដែលចង់បានភាពស្ងប់សុខ និងជៀសឆ្ងាយ ពីសំលេងអ៊ូរអ៊រ។ បរិយាកាស និងខ្យល់បរិសុទ្ទ ការបញ្ចេញសកម្មភាពការងារជាក្រុម រឹតតែធ្វើឲ្យ បរិយាកាសប្រកបដោយភាពរីករាយ។

ខាងលើជាភោជនីយដ្ឋាននិងកន្លែងលំហែកាយដែលស្ថិតនៅក្រុងតាខ្មៅដែលស្ថិតនៅក្នុងខេត្តកណ្តាល ហើយស្ថិតនៅជិតក្រុងភ្នំពេញបំផុត។ 

សូមរំលឹកផងដែរថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

ក្នុងដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។ នេះបើយោងតាម លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងដំណាក់ការទី១នេះ សម្រេចបានចំនួនជាង៥០% ហើយ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារ ដែលអាកាសយានដ្ឋាននេះជាប្រភេទ 4F៕


លោកអ្នកអាចស្វែងរកដីសម្រាប់លក់

តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ

របស់ Harbor Property​

ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)