Edu For U

· 01-26

ប្រាក់និងសេចក្តីសុខ

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #សេចក្តីសុខ#

8625

ប្រាក់អាចទិញអ្វីដែលធ្វើឱ្យយើងកាន់តែមានសេចក្តីសុខ ប៉ុន្តយើងមិនគួរកំណត់សេចក្តីសុខស្ថិតលើទឹកប្រាក់ក្នុងហោប៉ៅឡើយ។ចូរកុំព្យាយាមប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែសន្សំប្រាក់ឱ្យបានមួយលានដុល្លារឬមានឡានប្រណីតមួយគ្រឿងសិន ទើបខ្ញុំមានសេចក្តីសុខ។

ត្រង់នេះយើងក៏ដឹងដែរថា មានអ្នកក្ររាប់លាននាក់នៅលើផែនដីដែលមានសេចក្តីសុខនិងសប្បាយរីករាយចំពោះអ្វីដែលខ្លួនគេមាន។នៅពេលយើងកំពុងតាំងចិត្តតាំងកាយដើម្បីរកប្រាក់ឱ្យបានច្រើននោះ ក្រោយពេលចេញពីការងារ ក៏កុំភ្លេចរកសេចក្តីសុខឱ្យខ្លួនឯងខ្លះផង ដូចជា ទៅស្តាប់ចម្រៀងជ្រើសរើសការងារពិសេសដែលចូលចិត្ត សម្លឹងរកសេចក្តីសុខបែបងាយៗ មានសេចក្តីសុខជាមួយនឹងដំណើរជីវិតរាល់ថ្ងៃយើងមុខជាបានទទួលជោគជ័យក្នុងការងារជាមិនខាន។ម្យ៉ាងទៀត យើងក៏មានជីវិតផ្ទាល់ខ្លួនដែលមានសេចក្តីសុខគួរឱ្យច្រណែនផងដែរ។

អត្ថបទដោយ: On Hinnakhim

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)