ថ្មីៗ-ThmeyThmey
· 2023-07-28
កម្ពុជា បានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងឆមាសទី១
#ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ# #ឈើកៅស៊ូ# #សង្គម# #ការនាំចេញជ័រកៅស៊ូ# #សេដ្ឋកិច្ចជាតិ#
1211
ដើមកៅស៊ូដែលត្រូវចៀរយកជ័រនៅក្នុងចម្ការមួយកន្លែង
ដោយ: សារព័ត៌មានថ្មីៗ
ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាទទួលបានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦កក្កដា ឆ្នាំ២០២៣។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងឆមាសទី១ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ១ ៣៤៤ដុល្លារក្នុងមួយតោន ធ្លាក់ចុះ២៥២ដុល្លារក្នុងមួយតោនបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ គឺមានតម្លៃ៣០៦ដុល្លារក្នុងមួយម៉ែត្រគីប។
គូសបញ្ជាក់ថា កាលឆ្នាំ២០២២កម្ពុជារកចំណូលបានជាង៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូមាន៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូមាន ៤ ០៨៩ដុល្លារ។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ មាន៣១៥ ៣៣២ហិកតា ស្មើនឹង៧៨ភាគរយ ខណៈផ្ទៃដីថែទាំមានចំនួន ៨៩២៤៦ហិកតា ស្មើនឹង២២ភាគរយ៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុំទាំង ៥ យ៉ាង បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងបានសុខសាន្ត រីករាយកាន់តែច្រើន
មេបញ្ជាការកងទ័ពស៊ូដង់ ជំរុញឲ្យមានសមាជិកភាពឡើងវិញនៅក្នុងសហភាពអាហ្វ្រិក
ដាច់ខាតកុំជួយឱ្យសោះ មនុស្សទាំងប៉ុន្មាននេះ កុំខ្ជះខ្ជាយចិត្តសប្បុរសរបស់អ្នក ក្រែងលាភក្លាយជាគ្រោះ ព្រោះតែទឹកចិត្តល្អ
ទោះកើតពីពោះម៉ែតែមួយ តែនឹងមានវាសនា អនាគតខុសគ្នា ដោយសារតែលក្ខណៈទាំង ២ យ៉ាងនេះ
យោបល់ទាំងអស់ (0)