TNAOT News

· 2023-07-20

Pita Limjaroenrat ធ្លាប់ជាយុវជនដែលចូលចិត្តស្តាប់កិច្ចពិភាក្សាផ្នែកនយោបាយក្លាយជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពនៅប្រទេសថៃ

#ព័ត៌មាន# #ប្រវត្តិរូប# #លោក Pita Limjaroenrat# #ព័ត៍មានអន្តរជាតិ#

10299

លោក Pita Limjaroenrat គឺជាមេដឹកនាំគណបក្ស Move Forward Party ដែលទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងការបោះឆ្នោតសកលក្នុងប្រទេសថៃឆ្នាំ២០២៣នេះ! សំណួរជាច្រើនសួរថាតើលោក Pita អាចមានឱកាសក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីក្នុងវ័យ៤២ឆ្នាំរបស់ថៃនិងជាខ្លាកំណាចសេដ្ឋកិច្ចមួយរបស់តំបន់អាស៊ីអាគ្នេយ៍ដែរឬទេ?

លោក Pita Limjaroenrat កើតនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ១៩៨០ ក្នុងគ្រួសារត្រកូលអភិជនមួយ ដែលមានទំនាក់ទំនងនយោបាយក្នុងប្រទេសថៃ លោក Pita ត្រូវមិត្តភ័ក្តិហៅឈ្មោះក្រៅថា Tim ។ លោក ធ្លាប់បានរៀបការជាមួយនឹងតារាសម្តែងស្រីអ្នកនាង Tai Chutima Teepanart នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១២ នឹងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះថា PiPim នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៩ ជីវីតប្តីប្រពន្ធរបស់លោកក៏បានបញ្ចប់ទៅវិញដែរ។

Pitaមានចំណាប់អារម្មណ៍រឿងនយោបាយនឹងបានចាប់ផ្តើមសិក្សាប្រលូកក្នុងនយោបាយកាលពីរៀននៅអនុវិទ្យាល័យក្នុងប្រទេសនូវែលហ្សេឡង់។ ធ្លាប់ជាក្មេងជំទង់ម្នាក់ដែល«ចរឹកច្រង៉េងច្រង៉ាង» ស្តាប់តែបទចំរៀង rock and roll និងលេងហ្គីតាជាប្រចាំ ត្រូវក្រុមគ្រួសារ "បញ្ជូន"ក្នុងប្រទេសនូវែលហ្សេឡង់" គឺជាទីតាំងតែមួយគត់ដែលមានទូរទស្សន៍ភ្ជាប់កម្មវិធីអូប៉េរ៉ារបស់អូស្ត្រាលី ឬការជជែកពិភាក្សានៅក្នុងសភា ដោយកម្មវិធីក្នុង YouTube របស់ថៃក៏មានដែរ ដែលមានឈ្មោះថា Aim Hour កាលពីដើមឆ្នាំនេះ។

លោក Pita ធ្លាប់បាននិយាយថាលោកតែងតែស្តាប់សុន្ទរកថារបស់នាយករដ្ឋមន្រ្តីប្រទេសនូវែលហ្សេឡង់គឺលោក Jim Bolger នៅពេលលោកកំពុងធ្វើកិច្ចការផ្ទះ។

ហើយនៅពាក់កណ្តាលអាយុ២០ឆ្នាំរបស់លោក គឺលោក Pita ធ្លាប់បានកាន់កាប់អាជីវកម្មគ្រួសារ ជា CEO Agrifood បន្ទាប់ពីឪពុករបស់គាត់បានចែកឋានទៅ។ ថ្វីបើវ័យនៅក្មេងក៏ពិតមែន ប៉ុន្តែភាពជាអ្នកដឹកនាំរបស់លោកបានជួយឱ្យក្រុមហ៊ុននេះក្លាយជាអ្នកផលិតប្រេងកន្ទក់ដ៏ធំបំផុតមួយនៅអាស៊ី នេះបើយោងតាមមិត្តរបស់លោកឈ្មោះ Jesus M Acuna ប្រាប់អ្នកព័ត៌មាន ។ សូម្បីតែលោក Sirikanya Tansakul ជាអនុប្រធានគណបក្សចលនាឆ្ពោះទៅមុខក៏ធ្លាប់ ពិពណ៌នា ថាលោក Pita ជា "មនុស្សដែលមានជំនាញខ្លាំងក្នុងរឿងនយោបាយដែរ"។ បន្ទាប់ពីបានត្រឡប់មកកាន់ប្រទេសថៃវិញលោក Pita បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារនៅសកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក មុនពេលបន្តទទួលបានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរទៀតពី MIT និង Harvard ផ្នែកធុរកិច្ច និងគោលនយោបាយសាធារណៈ។

ក្រោយការបោះឆ្នោតជុំទី១ មេដឹកនាំគណបក្ស Move Forward ប្រកបដោយទឹកមុខមានមន្តស្នេហ៍រូបនេះបានធ្វើឲ្យក្រុមឥស្សរជននយោធារាជានិយមរបស់ប្រទេសថៃស្រឡាំងកាំងជាមួយនឹងជ័យជម្នះកាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ ដោយលោកបានក្លាយជាបេក្ខភាពតែមួយគត់ដែលត្រូវបានមហាជនស្គាល់និងដាក់ចេញបន្តនូវការបោះឆ្នោតក្នុងសភាប៉ុន្តែលោក Pita ត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនជាបន្តបន្ទាប់។

បញ្ហាសំខាន់មួយទៀតគឺដោយសារតែក្នុងព្រឹទ្ធសភាមានសមាជិក២៥០រូបធ្លាប់ត្រូវបានតែងតាំងដោយយោធាក្រោយរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ ក៏បានចូលរួមក្នុងការបោះឆ្នោតនេះដែរ។ដូច្នេះប្រាកដណាស់គឺសមាជិកព្រឹទ្ធសភាជាច្រើននឹងមិនបោះឆ្នោតឱ្យលោក Pita ដោយសារតែលោកបានសន្យាយ៉ាងម៉ឺងម៉ាត់នៃជំហរគណបក្សរបស់លោកគឺកាត់បន្ថយអំណាចនៃយោធារាជានិយមដែលបានគ្រប់គ្រងនយោបាយថៃជាយូរមកហើយ ក្នុងនោះរួមមានទាំងការកែប្រែច្បាប់ដាក់ទណ្ឌកម្មលើជនណាដែលប្រមាថចំពោះរាជានិយមរបស់ថៃ ការបញ្ចប់ការចុះចូលយោធា និងការផ្តាច់មុខនៅក្នុងឧស្សាហកម្មស្រាជាដើម។

ខណៈដែលសម្ព័ន្ធភាពគណបក្សចំនួន៨របស់លោក Pita បានគ្រប់គ្រងអាសនៈចំនួន ៣១២ នៅក្នុងសភាជាន់ទាបដែលមានសមាជិកចំនួន ៥០០ អាសនៈហើយ លោកត្រូវការយ៉ាងតិចចំនួន៣៧៦ អាសនៈទៀតដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅថ្ងៃពុធទី១៩ខែកក្តដានេះ លោក Pita ក៏បានទទួលនូវបណ្តឹងចោទប្រកាន់ពីបទគ្រប់គ្រងហ៊ុនលើប្រព័ន្ធផ្សព្វផ្សាយមួយទៅវិញ ដែលត្រូវធ្វើឲ្យលោកត្រូវចាកចេញពីសមាជិកភាពរបស់សភាថៃ ប៉ុន្តែប្រជាជនថៃដែលគាំទ្រលោកនៅតែទន្ទឹងរង់ចាំសេចក្តីសម្រេចចុងក្រោយរបស់តុលាការធម្មនុញ្ញចំពោះឱកាសជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោកជាបន្តផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស