TNAOT News

· 2023-06-22

អាណិតចៅស្រីយំនឹកម្ដាយរាល់ថ្ងៃពេក អតីតឪពុកក្មេក Yang Mi បានស្នើរសុំឱ្យអ្នកនាងមកជានាជាមួយ កូនប្រុសរបស់គាត់វិញ

#Yang Mi# #កម្សាន្ត# #តារាអន្តរជាតិ# #លោក Hawick#

8634

ចំណងអាពាហ៍ពិពាហ៍របស់កំពូលតារាសម្ដែងចិនអ្នកនាង Yang Mi និងលោក Hawick បានបន្សល់ទុកកូនស្រីម្នាក់ ហើយកាតព្វកិច្ចក្នុងការមើលថែកូនស្រីរបស់ពួកគេ បានធ្លាក់ទៅលើជីដូនជីតារបស់នាង បន្ទាប់ពីលែងលះគ្នាអស់រយៈ ៥ ឆ្នាំកន្លងមកនេះ ។

ជាក់ស្ដែងនាពេលថ្មីៗនេះ អតីត​ឪពុកក្មេក ​Yang Mi ស្រាប់តែ​មាន​បំណងចង់ឱ្យនាង​​វិលមកជានា​គ្នា​វិញ​ ជាមួយ​​​នឹង​កូនប្រុសរបស់គាត់ ដោយសារ​​កូនស្រីតែមួយរបស់​ពួក​គេរងការ​បាក់​ទឹកចិត្ត ហើយតែងតែលួចសម្ងំ​យំនឹកម្ដាយជា​រៀងរាល់ថ្ងៃ នេះបើបានការចុះផ្សាយរបស់សារព័ត៌មានចិន Sina ។

យ៉ាងណាមិញឪពុកបង្កើតរបស់លោក Hawick Lau បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា លោកពិតជាស្រឡាញ់ចៅស្រីរបស់គាត់ខ្លាំងណាស់ ថែមទាំងមិនចង់ឃើញក្មេងតូចម្នាក់នេះមានសម្ពាធផ្លូវចិត្ត ដោយសារតែឪពុកម្ដាយរបស់​នាងបែកបាក់​គ្នានោះឡើយ ។

គួរបញ្ជាក់ផងដែរថាទោះបីជា​ អ្នកនាង Yang Mi និងលោក Hawick បានលែងលះគ្នាអស់រយៈ ៥ ឆ្នាំហើយក៍ដោយ ប៉ុន្តែរឿងរ៉ាវគ្រួសាររបស់អ្នកទាំងពីរនៅតែជាប្រធានបទមួយដែលមហាជនតែងតែតាមដានចង់ដឹង ចង់លឺជាបន្តបន្ទាប់ ជាពិសេសមានមហាជន​ជាច្រើនក៏ព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះស្ថានភាព​សុខភាពរបស់ក្មេងតូច ដែលត្រូវជាកូនស្រីបង្កើត​របស់អ្នកនាង Yang Mi និងលោក Hawick ផងដែរ ៕

សម្រួលដោយ ៖ លីដា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស