TNAOT News
· 2023-06-09
កូនប្រុសកីឡាករជនពិការ យី សុខសាន្ត ទទួលបានអាហារូបករណ៍១០០%ពីសាលារៀនសុវណ្ណភូមិរយៈពេល ១២ឆ្នាំ
#កីឡាករជនពិការ# #អាហាររូបករណ៍# #កីឡា# #សង្គម# #ព័ត៌មានសង្គម#
10297
ភ្នំពេញ៖ អបអរសាទរ សាលារៀនសុវណ្ណភូមិ បានផ្តល់អាហារូបករណ៍ ១០០% រយៈពេល ១២ឆ្នាំ ជូនដល់កុមារា សាន រតនៈ កូនប្រុសរបស់កីឡាករ យី សុខសាន្ត កីឡាករប៉ារ៉ាអត្តពលកម្ម នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងការប្រកួតលើវិញ្ញាសា រត់ចម្ងាយ ៥០០០ម៉ែត្រ។
កន្លងមក កុមារា សាន រតនៈ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន តាមរយៈការស្រែកផ្តល់កម្លាំងចិត្តដល់ឳពុកដែលជាកីឡាករពិការភាព ជម្រើសជាតិកម្ពុជាកំពុងរត់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១២ ដោយទឹកភ្នែក ធ្វើឲ្យមហាជនភាគច្រើនរំជួលចិត្តខ្លាំងជាមួយនឹងរូបភាពមួយនោះ។ បើទោះបី កីឡាករជន យី សុខសាន្ត មិនអាចទទួលបានជ័យលាភី ក៏ពិតមែនតែការខិតខំប្រឹងប្រែងនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់បានឃើញ និងកោតសរសើរចំពោះកីឡាកររូបនេះជាខ្លាំង។
ហើយក្នុងនោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារអាមេរិក ជូនដល់កីឡាករជនពិការ យី សុខសាន្ត ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"

យោបល់ទាំងអស់ (0)