TNAOT News

· 2023-02-01

ចិន-អាស៊ានចាប់ដៃគ្នាដើម្បីបំពេញបន្ថែមនូវកម្លាំងចលករ និងបង្កើតអនាគតកាន់តែប្រសើរ

#បង្កើតអនាគត# #ខ្សែក្រវ៉ាត់ និងផ្លូវ# #ចាប់ដៃគ្នា# #សង្គម# #ចិន-អាស៊ាន# #ព័ត៌មានសង្គម# #កម្លាំងចលករ#

10050

ប្រភពរូប៖ ​ស៊ីនហួរ

ចិន៖ ឆ្នាំ២០២៣ ជាខួបទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ»។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ចិន និងអាស៊ានគឺជាគំរូរបស់ប្រទេសតាមបណ្តោយខ្សែក្រវ៉ាត់ និងផ្លូវ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបតិ្តការ។ នេះបើយោងតាមការដកស្រង់ពីវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី ១ មករា ឆ្នាំ ២០២៣។

នៅឆ្នាំ២០២២ គម្រោងសាងសង់ហេដ្ឋារចនាសម័្ពន្ធប្រកបដោយនិមិត្តសញ្ញាជាច្រើនបានចុះបញ្ជីក្នុងប្រវត្តិសាស្ត្ររួមគ្នាកសាង «ខ្សែក្រវ៉ាត់ និងផ្លូវ» ដូចជាផ្លូវដែកល្បឿនលឿនក្រុង ហ្សាការតា-ក្រុងបាងឌុង បានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ដែលបានក្លាយជាផ្លូវដែកល្បឿនលឿនទីមួយក្នុងតំបន់អាស៊ាន។ ទី២ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងទី៣ ផ្លូវដែកចិន-ឡាវ ជាការតភ្ជាប់គ្នានៃហេដ្ឋារចនាសម័្ពន្ធ ដោយបានបំពេញបន្ថែមភាពធន់យ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចរបស់ប្រទេសរួមគ្នាកសាង«ខ្សែក្រវ៉ាត់ និងផ្លូវ»។

នៅឆ្នាំថ្មី តំបន់អាស៊ានទាំងមូលសុទ្ធតែពោរពេញទៅដោយក្តីសង្ឃឹមចំពោះការពន្លឿនការស្តារឡើងវិញរបស់សេដ្ឋកិច្ចចិន។ ចំពោះប្រទេសជិតខាង ប្រទេសចិនដែលប្រកាន់ខ្ជាប់ការបើកទូលាយ និងការអភិវឌ្ឍ គឺមានន័យថានឹងមានកាលានុវត្តភាពកាន់តែច្រើន។

ចិន និងអាស៊ានមានជោគវាសនារួម ទំនាក់ទំនងទ្វេភាគីបានក្លាយជាគំរូដ៏មានភាពរស់រវើកក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិរួចទៅហើយ។ នៅពេលអនាគត កិច្ចសហប្រតិបតិ្តការរវាងចិន និងអាស៊ាន នឹងបន្តបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពកាន់តែខ្លាំង ហើយនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការបង្កើតអនាគតកានតែប្រសើរផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស