Knongsrok

· 2023-10-16

វាជាកម្ម មិនមែនស្នេហាពិត ឬស្ម័គ្រស្មោះទេ ដែលយើងត្រូវរស់នៅជាមួយមនុស្សដែលតែងតែធ្វើបាប ផ្លូវកាយ ផ្លូវចិត្តយើង

#ចំណេះដឹង# #ស្នេហាពិត# #ស្នេហា#

481

ត្រូវហើយ នៅលើលោកយើងនេះ ស្នេហាស្មោះ ស្នេហាពិត គឺប្រាកដជាមាន មិនមែនមានតែក្នុងភាពយន្តទេ។ មនុស្សស្រឡាញ់គ្នាពិត គឺគេចំណាយពេលនៅក្បែរគ្នា មើលថែគ្នាពេញមួយជីវិត មិនថាមានរឿងអ្វីកើតឡើង ក៏គេនៅតែតស៊ូ ប្រឹងប្រែងពុះពារជាមួយគ្នា គ្មានថ្ងៃនឹងបាក់បែក ចែកផ្លូវគ្នានោះឡើយ នោះហើយដែលគេហៅថា និស្ស័យគូគាប់ ភ្ជាប់ពីអតីត គឺមួយជីវិតមិនប្រេះឆា។

ប៉ុន្តែសម្រាប់អ្នកខ្លះ ទោះជាយ៉ាងណាក៏មិនបែកគ្នា បែកហើយ នៅតែត្រឡប់មករកគ្នាវិញ តែរស់នៅបែបមិនចុះសម្រុះ នៅជាមួយគ្នាមានតែសេចក្ដីទុក្ខ នាំតែបញ្ហា ការឈឺចាប់ ភាពវេទនាឱ្យគ្នា យ៉ាងណាក៏មិនបែកគ្នា នោះគឺជាកម្ម វាមិនមែនជានិស្ស័យ ចងអ្នកទាំងពីរឱ្យភ្ជាប់ជាមួយគ្នាទេ។

អ្នកខ្លះ រស់នៅជាមួយគ្នា គឺមានតែការវាយតប់ ទាត់ធាក់ ជេរប្រទេចគ្នា ឈ្លោះគ្នាល្ងាចព្រឹក តែនៅតែមិនបែកគ្នា បែកហើយ នៅតែត្រឡប់មកមកវិញ ទាំងនេះ ក៏ព្រោះតែកម្មវាទាញ នៅសល់កម្មជាមួយគ្នា នៅសងគ្នាមិនទាន់អស់ ទើបនៅតែទ្រាំត្រាំត្រែង សែងរែកពន់ ទម្ងន់បញ្ហា ទម្ងន់ទុក្ខជាមួយគ្នាបែបនេះ។

ក៏មាននុស្សស្រីខ្លះ ប្ដីទាំងអាក្រក់ ទាំងកំណាច ទាំងគួរឱ្យខ្លាច បំផ្លិចបំផ្លាញគ្រប់យ៉ាង ធ្វើបាបនាងទាំងផ្លូវកាយ ទាំងផ្លូវចិត្ត តែនៅតែមិនអាចលែងលះដាច់ស្រេច នៅតែមិនអាចចាកចេញពីនរកមួយនេះ វាក៏ព្រោះតែកម្មនោះវាក្រាស់គ្រែល កម្មនោះវាច្រើនខ្លាំងពេក សងមិនងាយនឹងអស់ ទើបជីវិតត្រូវរស់នៅក្នុងជ្រោះមរណៈទាំងដង្ហើមនៅដក អ៊ីចឹងបានថា មិនមែនការដែលនៅជាមួយគ្នា សុទ្ធតែមាននិស្ស័យគូនឹងគ្នានោះទេ តែវាជាកម្មចាំជាតិ កម្មប្រចាំជីវិត ដែលនៅអន្ទោលតាមមិនលែងបែបហ្នឹង៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស