TNAOT News
· 2022-03-23
«ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥សម័យកាល» ជ្រើសរើសអ្នកសារព័ត៌មាន ទាំង១៤ រូប
#ពានរង្វាន់# #អ្នកសារព័ត៌មាន# #សង្គម# #បេក្ខជន# #ព័ត៌មានសង្គម#
8771
អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ២០១០ ត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល» ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ដែលការផ្តល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន។
កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមគំនិតរៀបចំឡើងដោយក្រសួងព័ត៌មាន ដើម្បីជាការរំឭកដល់ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក៏ដូចជាការជំរុញ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន។
ជ័យលាភីទាំង១៤រូបត្រូវបានជ្រើសរើសដោយគណៈកម្មការចំនួន ៧រូបដោយ ផ្អែកលើគុណវុឌ្ឍិការងារ ប្រវត្តិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមកទៅ តាមសម័យកាលនីមួយៗ។
នេះជាលើកទី ១ និងជាឆ្នាំដំបូង ដែលក្រសួងព័ត៌មានបានបង្កើតកម្មវិធីនេះឡើង ដោយក្នុងនោះគណៈកម្មការរៀបចំកម្មវិធី មានការជ្រើសរើសអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានជើងចាស់ ដើម្បីសិក្សាអំពីប្រវត្តិ ស្នាដៃការងារ និងលក្ខណសម្បត្តិ ដាក់ជូនគណៈកម្មការវាយតម្លៃពិនិត្យ។ នេះជាការថ្លែងរបស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការ វាយតម្លៃពិនិត្យអ្នកសារព័ត៌មាន។
ការបង្កើតកម្មវិធីផ្តល់ពានរង្វាន់នេះឡើង គឺដើម្បីថ្លែងអំណរគុណចំពោះ អ្នកសារព័ត៌មានជើងចាស់ទាំងអស់ដែលនៅតែបន្តចូលរួមការងារ ជាមួយនឹង វិស័យសារព័ត៌មាននេះ។ លោកគូសបញ្ជាក់ថា៖ «ពានរង្វាន់លើកទឹកចិត្តចំពោះ អ្នកសារព័ត៌មានផ្ដល់ជូនដល់អ្នកសារព័ត៌មាននៅក្នុងឆ្នាំ ១៩៧០ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ និងឆ្នាំ ២០១០»។
ថ្នាក់ដឹកនាំក្រសួងព័ត៌នឹងរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀត អាស្រ័យអ្នកឧបត្ថម្ភគាំទ្រ។ ក្រសួងមានឆន្ទៈ រៀបចំកម្មវិធីពានរង្វាន់នេះ រៀងរាល់ឆ្នាំ ដោយជ្រើសរើសផ្តល់ពានឱ្យចំនឹងព្រឹត្តិការណ៍របស់ជាតិ ដូចជាថ្ងៃជំនួបអ្នកសារព័ត៌មាន ជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ឬថ្ងៃទិវាសេរីភាពសារព័ត៌មានជាដើម។
អ្នកសារព័ត៌មានចំនួន ១៤ រូប ដែលត្រូវបានជ្រើសរើសផ្តល់ពានរង្វាន់លើកទឹកចិត្តនេះរួមមាន សម្រាប់ទសវត្សរ៍ឆ្នាំ១៩៧០ មាន៖
· លោក ជេត សន និពន្ធនាយកកាសែត ភ្នំពេញថ្មី និងជា ប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជា។
· លោក ព្រហ្ម សាយ និពន្ធនាយកអរិយធម៌ខ្មែរ។
សម្រាប់ទសវត្សរ៍ឆ្នាំ ១៩៨០ មាន៖
· លោក ទាវ សារៈមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា។
· លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកាវិទ្យុ FM102។
· លោក ពេជ ប៊ុនរ៉ា និពន្ធនាយកទូរទស្សន៍ហង្សមាស
សម្រាប់ទសវត្សរ៍ឆ្នាំ ១៩៩០ មាន៖
· លោក ជុន សុផល អ្នកយកព័ត៌មាននៃទស្សនាវដ្តីអង្គរធំ។
· លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល។
· លោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និងជាអ្នកសរសេរអត្ថបទបែបពណ៌នា នៅ កាសែតខ្មែរ-ថាមស៍ និងជាសាស្ត្រាចារ្យសារព័ត៌មាន នៃវិទ្យាស្ថានសារព័ត៌មាន។
សម្រាប់ឆ្នាំ ២០០០ មាន៖
· លោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញផ្នែកសារព័ត៌មាននៃ Internews ប្រចាំកម្ពុជា។
· លោក លី ម៉េងហួរ អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN។
សម្រាប់ទសវត្សរ៍ឆ្នាំ ២០១០ មាន៖
· លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែកបរិស្ថាន និងសង្គម នៅកាសែតភ្នំពេញប៉ុស្តិ៍ ។
· លោក មិន ម៉ៅ- សំណាង អ្នកសារព័ត៌មានទូរ-ទស្សន៍ PNN និងជាតំណាងបណ្តាញ អ្នកសារព័ត៌មានផ្នែកទឹក និងអនាម័យកម្ពុជា។
· អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មានថ្មីៗ ២៥ រាជធានី-ខេត្ត។
· លោក វ៉ាន់ សារាយ អគ្គនាយករងផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅអង្គភាព Fresh News ។
កម្មវិធីផ្តល់ «ពានរង្វាន់លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ៥សម័យកាល» នេះ បង្កើតឡើងដោយក្រសួងព័ត៌មាន ដោយមានការសហការរៀបចំ និងឧបត្ថម្ភដោយសារព័ត៌មានត្នោត និងសារព័ត៌មានថ្មីៗ។
នាយកមាតិកាភាសាខ្មែរនៃសារព័ត៌មានត្នោត លោក ព្រំ សិលា គូសបញ្ជាក់ឱ្យបានដឹងថា គោលបំណងរបស់ត្នោតក្នុងការសហការគាំទ្រកម្មវិធីនេះឱ្យលេចជារូបរាងឡើងដោយសារតែចង់លើកកម្ពស់វិស័យសារព័ត៌មាន និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកដើម្បីបង្កើនឱ្យមានមាតិកាចម្រុះ និងមានវិជ្ជាជីវៈដល់ប្រជាជនកម្ពុជា។ លោកបន្ថែមថា៖ «ការលើកកម្ពស់តាមរយៈ កម្មវិធីពានរង្វាន់នេះ ដោយផ្តល់ការទទួលស្គាល់ជាផ្លូវការនៅសម័យកាលនីមួយៗ ដែលអ្នកសារព័ត៌មាន បានខិតខំឈ្មុសឈ្មុល និងវិភាគទាន ទាំងកម្លាំងកាយ ចិត្តប្រាជ្ញា ស្មារតីដល់ការយកព័ត៌មាន និងដល់វិស័យនេះទាំងស្រុង ពោលគឺពួកគាត់ជាបុគ្គលឈានមុខ ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន»។
សូមបញ្ជាក់ថា នេះជាកម្មវិធីដ៏ធំបំផុត ក្នុងវិស័យសារព័ត៌មានដែលមិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅប្រទេសកម្ពុជា។ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារិទ្ធ បានផ្តួចផ្តើមគំនិត និងបានកំណត់កាលបរិច្ឆេទ នៃកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០ ដែលកម្មវីធីនេះគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ជាថ្ងៃប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល។
គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍លក្ខខណ្ឌនិង ផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លង មក។
ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុប ម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហ ការឧបត្ថម្ភដោយមូលនិធីព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ៕
ជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តមគតិ
ផ្តល់ផ្ទះដែលសក្តិសមសម្រាប់ធ្វើការវិនិយោគបំផុតដល់អ្នក
សហការ ឧបត្ថម្ភដោយ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហាមដាច់ខាត ម្តាយឪពុកមិនគួរយករឿងរបស់កូនទាំង៣យ៉ាងនេះទៅនិយាយប្រាប់អ្នកដទៃ
គិតចាប់ពីនាទីនេះតទៅ ផ្លូវមួយនេះយើងមានគ្នារួមដំណើរហើយ មិនថាគិត ឬធ្វើអ្វីក៏ដោយ យើងត្រូវជួយគិត និងពិភាក្សាគ្នា
៤ យ៉ាងក្នុងជីវិត ដែលជាប់ជំពាក់ ពិបាកនឹងដោះស្រាយបំផុត
ព្រោះតែមូលហេតុទាំង ៤ នេះហើយ ដែលអ្នកត្រូវតែបញ្ឈប់នូវការប្រើទូរសព្ទសម្រាប់ធ្វើជាម៉ោងរោទិ៍
យោបល់ទាំងអស់ (0)