ថ្មីៗ-ThmeyThmey
· 2020-11-21
កំណត់ហេតុរបស់ជីវតាក្វាន់៖ ខ្មែរសម័យចេនឡា មានមនុស្សព្រៃ២ប្រភេទ
#ស្រុកចេនឡា# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ជីវតាក្វាន់# #កំណត់ហេតុ#
21221
ដោយ: ថ្មីៗ
ភ្នំពេញ៖ កំណត់ហេតុរបស់ជីវតាក្វាន់អំពីប្រពៃណីនៃអ្នកស្រុកចេនឡា បានពិពណ៌នាថា អ្នកស្រុកនេះ មានមនុស្សព្រៃពីរប្រភេទ គឺពួកចេះនិយាយនិងស្តាប់ភាសាអ្នកស្រុកបាន ហើយលក់ខ្លួនជាទាសៈបម្រើគេ និងពួកមនុស្សព្រៃដែលស្តាប់ភាសាអ្នកស្រុកនេះមិនបាន ហើយរស់នៅតាមព្រៃភ្នំ។
អត្ថបទខាងក្រោមនេះ គឺជាការដកស្រង់ពីកំណត់ហេតុជីវតាក្វាន់អំពីមនុស្សព្រៃសម័យចេនឡា៖
មនុស្សព្រៃមានពីរបែប។ ទីមួយ៖ ពួកចេះនិយាយភាសាអ្នកស្រុកស្តាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះឯង។ ទីពីរ៖ ពួកមនុស្សព្រៃដែលនិយាយស្តាប់ភាសាគ្នាមិនបាន គ្មានរវល់នឹងការរីកចម្រើននោះទេ។ ពួកនេះ គ្មានចេះធ្វើផ្ទះជ្រកនៅទេ។ ពួកគេតែងតែនាំគ្នាទាំងគ្រួសារដើររស់នៅតាមភ្នំ។ ក្បាលគេ មានពាក់អ្វីម្យ៉ាងធ្វើពីដី រាងដូចឆ្នាំង។ បើដើរទៅជួបនិងសត្វព្រៃ គេបាញ់និងព្រួញ ឬពួយនិងលំពែង។ ពេលបានសត្វនោះមក ពួកគេក៏គូសដុំថ្មបង្កើតភ្លើងចម្អិនសត្វ រួចអង្គុយដំកង់(អង្គុយជារង្វង់)ចែកគ្នាស៊ី។ រួចហើយពួកគេដើរទៅទៀត។ ពួកនេះ កាចសាហាវណាស់ តែងសម្លាប់គ្នានៅក្រុមជាមួយ ហើយពួកគេចេះផ្សំថ្នាំពិសពូកែស័ក្តិសិទ្ធិណាស់។
នៅដីវាល គេមានដាំសណ្តែកគួ ដើមក្រវាញ និងដាំកប្បាស ត្បាញសំពត់ជាវិជ្ជាជីវៈ។ សំពត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់។
ប្រភព៖ «កំណត់ហេតុរបស់ជីវតាក្វាន់អំពីប្រពៃណីនៃអ្នកស្រុកចេនឡា» បកប្រែពីឯកសារដើមភាសាចិន ដោយលោក លី ធាមតេង
ដោយ៖ https://thmeythmey.com/?page=detail&id=51066
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន និង ជប៉ុន ៨នាក់ នៅពន្ធនាគារ PJ ពាក់ព័ន្ធករណី Online Scam
៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៤លាននាក់
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.

យោបល់ទាំងអស់ (0)