Kimseang
· 2019-07-11
មិនខ្លាចយកចំប្ដីក្រ ខ្លាចតែប៉ះចំប្ដីអត់គំនិត
#ចំណេះដឹង# #មិនខ្លាចយកចំប្ដីក្រ# #អប់រំ និងការងារ#
0
មនុស្សស្រីឆ្លាតមិនខ្លាចយកប្ដីដែលមិនទាន់មាននោះទេ តែនាងដាច់ខាតនឹងមិនយកអ្នកដែលគ្មានគំនិតឡើយ។ មនុស្សភាគច្រើននៅតែគិតថា ឲ្យតែស្រលាញ់គ្នាពិតប្រាកដគឺគ្រប់គ្រាន់ហើយ សម្ភារនិយម និងលុយគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ។ ប៉ុន្តែ ជីវិតអាពាហ៍ពិពាហ៍មួយ បើចង់ចង់ឲ្យរឹងមាំ ត្រូវពឹងផ្អែកលើកត្តាដ៏សំខាន់នោះគឺលុយកាក់។ មនុស្សវៀងវៃ ដាច់ខាតកុំយកប្ដីដែលបានតែនិយាយថា បេះដូងស្មោះស្ម័គ្រនេះគឺសម្រាប់អូន ជាដាច់ខាត ព្រោះក្រៅពីនេះ គឺអ្វីទៀតទាំងអស់។

ក្រនៅតែទីនេះ មិនមែនសំដៅលើតែក្រព្រោះជីវភាពទេ គឺក្រទាំងគំនិតទៀត។ តែងអន់ចិត្ត គ្មានជំនឿចិត្តលើខ្លួន។ ជំនួសឲ្យការប្រឹងប្រែង ដើម្បីឲ្យជីវិតអ្នកទាំងពីរប្រសើរឡើងនោះ គេបានត្រឹមតែបន្ទោសជីវិត បន្ទោសសង្គម ថាហេតុអ្វីខ្លួនកើតមកមិនបានសុខស្រួលដូចគេ។ បើគេអាល័យតែបន្ទោសជីវិតបែបនេះ ទោះដល់ស្លាប់ទៀតក៏អ្នកគ្មានថ្ងៃចម្រុងចម្រើនដែរ។
ផ្ទុយមកវិញ ប្រសិនជាមនុស្សមានគំនិតវិញ ទោះបីជាកើតមក ជីវិតមិនបានថ្កុំថ្កើងដូចគេឯងក៏ដោយ ក៏គេនឹងរកគ្រប់វិធី ដើម្បីលើកស្ទយជីវិតខ្លួនឯង ក៏ដូចជាជីវិតរបស់ប្រពន្ធគេដែរ។ និយាយឲ្យត្រង់ទៅ មានតែមនុស្សស្រីរៀបការហើយមានកូនហើយ ទើបយល់ថាពេលខ្វះលុយម្ដងៗ វេទនាយ៉ាងណា។ បើគ្រាន់តែមានប្ដីប្រពន្ធ២នាក់ បាយមួយពេលអត់សាច់ មានតែបន្លែ ក៏អាចរួចមួយគ្រាដែរ។ តែបើមានកូនហើយ កូនអស់ដោះគោ កូនឈឺ ហើយខ្វះលុយទៀត ប្រាកដជាទាល់ខ្លាំងណាស់។
ត្រលប់មកវិញ បុរសអត់គំនិត គ្រាន់តែធ្វើការហើយ គឺហើយហើយ មិនមានគំនិតវែងឆ្ងាយសម្រាប់អនាគតឡើយ និយាយឲ្យត្រង់គឺគេពេញចិត្តនឹងជីវិតបច្ចុប្បន្ន ទោះវាកំពុងវេទនាក៏ដោយ។ នេះគឺជាប្រភេទមនុស្សដែលបើយកជាគូស្រករ គឺពិបាករកបានសុភមង្គលយូរអង្វែងណាស់ បើជៀសបានគួរជៀស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!
Mainstream Media from Six Lancang-Mekong Countries Embrace AI, Unlocking the "Intelligent" Code to Communication Success
2025 Media Event for Lancang-Mekong Countries Held in Nanning
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
យោបល់ទាំងអស់ (0)