Kimseang
· 2019-07-22
ដើម្បីធ្វើការជាក្រុមឱ្យមានប្រសិទ្ធភាព គួរមើលលើចំណុចណាខ្លះ?
#សង្គម# #ប្រសិទ្ធភាព# #សេដ្ឋកិច្ចជាតិ#
0
ការធ្វើការងារជាក្រុម វាមិនងាយស្រួលដូចការធ្វើការងារតែម្នាក់ឯងនោះទេ វាតម្រូវឱ្យយើងម្នាក់ៗមានគោលការណ៏ និងវិន័យមួយច្បាស់លាស់ដើម្បីធ្វើឱ្យការងារនោះចេញជាលទ្ធផលដែលប្រកបទៅដោយប្រសិទ្ធភាព។ ហើយខាងក្រោមនេះ គឺជាវិធីសាស្ត្រដើម្បីធ្វើការជាក្រុមឱ្យមានប្រសិទ្ធភាព៖

១. យោបល់ ឬគំនិត
ក្នុងការធ្វើការងារជាក្រុម គឺត្រូវមានចិត្តគំនិតដែលមានទិសដៅមួយរួមគ្នា ដើម្បីជាជំនួយដល់សមាជិកក្រុមទាំងអស់ឱ្យមានស្មារតីខំប្រឹងប្រែងចំពោះការងារ ក៏ដូចជាមានការចែករំលែកគ្នានូវគំនិតយោបល់ដើម្បីធ្វើឱ្យការងារនោះមានភាពរីកចម្រើន ព្រោះការងារជាក្រុម គឺត្រូវមានការផ្តល់គំនិតគ្នាទៅវិញទៅមក បែងចែកការងារឱ្យសមាជិកនីមួយៗទទួលខុសត្រូវ និងការឯកភាពលើទំហំពេលវេលា និងទិសដៅការងារ។ ហើយការផ្តល់គំនិត និងការលើកឡើងរបស់ក្រុមការងារជាវិធីសាស្ត្រដ៏ល្អ ប៉ុន្តែត្រូវមានការគោរពចំពោះគំនិតណាដែលមិនសមហេតុផលដោយប្រើប្រាស់ហេតុផលទៅពន្យល់គ្នា។
២. ការចាត់តាំង

ដោយលទ្ធផលនៃការងារ គឺជាការរួមចំណែករបស់សមាជិកក្រុមដែលបានធ្វើក្នុងគោលបំណងដូចគ្នា។ ដំណោះស្រាយដែលល្អនោះ គឺត្រូវយល់ព្រមចំពោះការបែងចែកការងារដែលទទួលខុសត្រូវ និងដំណាក់កាលនៃការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អ និងអស់ពីលទ្ធភាពទៅតាមសមត្ថភាពដែលខ្លួនមាន។
៣. កុំនិយាយពីក្រោយខ្នង
ការនិយាយពីក្រោយខ្នង ឬនិយាយដើមគ្នានេះ វានឹងធ្វើឱ្យសមាជិកក្រុមនីមួយៗបាត់បង់ការជឿជាក់រវាងគ្នានឹងគ្នា ដែលធ្វើឱ្យការងារនៅក្នុងក្រុមដើរខុសទិសដៅ។ បើសិនជាមានបញ្ហាជាមួយសមាជិក្នុងក្រុមណាម្នាក់ យើងគួរតែជជែកគ្នាដោយផ្ទាល់ ឬប្រាប់មេក្រុមជៀសវាងបែកចែកក្រុមក្នុងក្រុម។
៤. ឱ្យតម្លៃការរួមចំណែករបស់សមាជិក
ធ្វើការជាក្រុមមិនមែនមានតែយើងម្នាក់ឯងនោះទេដែលខិតខំប្រឹងប្រែងធ្វើការងារនោះ។ ដូចនេះត្រូវសម្តែងនូវភាពរីករាយចំពោះការខិតខំផ្សេងៗដែលជាចំណែករបស់សមាជិកនីមួយៗផង ព្រោះមិនថាលទ្ធផលនោះកើតចេញពីការទទួលខុសត្រូវរបស់អ្នកក៏ដោយ ក៏មានចំណែកខ្លះ របស់សមាជិកដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
បារាំង សម្រេចបញ្ជូននាវាផ្ទុកយន្តហោះCharles de Gaulle ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក្រោយវិបត្តិនៅមជ្ឈិមបូព៌ា
The Traditional Chinese Art of Straw Weaving
គណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក
យោបល់ទាំងអស់ (0)