Kimseang
· 2019-03-18
ហេតុការណ៍បាក់រលំអគារសាលារៀន នៅនីហ្សេរីយ៉ា ជនរងគ្រោះ ស្លាប់ កើន២០នាក់
0
មន្ត្រីសុខាភិបាលនីហ្សេរីយ៉ា បានបញ្ជាក់ប្រាប់រ៉យទ័រ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ថា ជនរងគ្រោះបាត់បង់ជីវិតបានកើន២០នាក់ ក្នុងហេតុការណ៍បាក់អគារសាលាបឋមសិក្សាកម្ពស់៤ជាន់ នៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃពុធនោះ ។
មន្ត្រីសុខាភិបាលនីហ្សេរីយ៉ា មិនបានបញ្ជាក់នោះទេ ថា សិស្សសាលាប៉ុន្មាននាក់ស្ថិតនៅចំណោមជនរងគ្រោះបាត់បង់ជីវិត គ្រាន់តែបញ្ជាក់ថា ក្មេង១០នាក់ និងយុវជន៤នាក់កំពុងត្រូវបានសង្គ្រោះពីក្រុមគ្រូពេទ្យ ។
ការបាក់រលំអគារ គឺញឹកញាប់បំផុតកើតមាននៅក្នុងប្រទេសនីហ្សេរីយ៉ា ។ ច្បាប់សាងសង់សំណង់អគារនៅក្នុងប្រទេសតំបន់អាហ្វ្រិកមួយនេះ មិនត្រូវបានអនុវត្តត្រឹមត្រូវតាមស្តង់ដារនោះឡើយ ។
ទីក្រុង Lagos ជាទីក្រុងល្បីល្បាញ់របស់នីហ្សេរីយ៉ា មានមនុស្សរស់នៅប្រហែល២៣លាននាក់ ។ ពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រ និងរស់នៅប្រជៀតគ្នា ។
អគារសាលាបឋមសិក្សាដែលបាក់រលំនេះ ត្រូវសាក្សីអះអាងថា មានសិស្សសាលាប្រហែល១០០នាក់ ។ ប៉ុន្តែគេមិនច្បាស់ថា មានសិស្សសាលាប៉ុន្មាននាក់ នៅក្នុងអំឡុងហេតុការណ៍បាក់រលំនោះទេ ។
ក្រុមជួយសង្គ្រោះ ទើបតែបានបញ្ចប់ការស្វែងរកជនរងគ្រោះដែលកប់នៅពីក្រោមគំនរបាក់បែក កាលពីថ្ងៃព្រហស្បតិ៍ ។ សាកសពចុងក្រោយនេះ រកឃើញ៣នាក់ ។ កាលពីពីរបីឆ្នាំកន្លងមក នៅក្នុងតំបន់នេះ ក៏មានហេតុការណ៍បាក់រលំអគារផងដែរ ។
អភិបាលក្រុង Lagos លោក Akinwuni Ambode បានបញ្ជាក់ថា អគារសាលាដែលបាក់រលំនេះ ពុំមានច្បាប់ទម្លាប់នោះទេ ។ មូលហេតុហេតុការណ៍នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាវាដឹកជំនួយលើកដំបូងទៅកាន់តំបន់ហ្កាហ្សា ចាកចេញពីកំពង់ផែប្រទេសស៊ីបនៅក្នុងគម្រោងសាកល្បង
អាមេរិក ប្រាប់ទៅអ៊ីស្រាអែលថា បើអ្នកវាយបកទៅអ៊ីរ៉ង់ អ្នកនឹងធ្វើតែម្នាក់ឯងចុះ
សង្គ្រាមអ៊ុយក្រែន៖ អ្នកស្រុកភាគខាងកើតត្រៀមខ្លួនសម្រាប់ការរុលទៅមុខរបស់រុស្ស៊ី
លោក Putin ជំរុញឱ្យមានការអត់ធ្មត់ក្នុងពេលសុន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ីរ៉ង់ ខណៈភាពតានតឹងកើនឡើង
យោបល់ទាំងអស់ (0)