Rainsey

· 2019-05-13

អស់បារម្ភ!​ បញ្ចុះជាតិស្ករក្នុងឈាមឆាប់រហ័ស ជាមួយគន្លឹះងាយៗទាំង​៥ នេះ

0

ជាញឹកញយភាពមិនប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ប៉ុន្តែកុំបារម្ភ វាមិនមែនជាអ្វីដែលមិនអាចទប់ស្កាត់ ឬគ្រប់គ្រងបានឡើយ! ខាងក្រោមវេបសាយសុខភាពនឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយបញ្ចុះជាតិស្រក្នុងឈាមបានយ៉ាងប្រសើរ៖

១. ចាប់ផ្ដើមទទួលទានទឹកអោយកាន់តែច្រើន

នៅពេលកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ អ្នកត្រូវរក្សាជាតិទឹកក្នុងរាងកាយអោយគ្រប់គ្រាន់ជាប្រចាំ។ ការទទួលទានទឹកច្រើនជាងធម្មតានឹងជួយរក្សាស្ថេរភាពនៃជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។

២. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ នៅពេលអ្នកធ្វើលំហាត់ប្រាណ រាងកាយនឹងអាចគ្រប់គ្រងកម្រិតនៃគ្លុយកូសក្នុងលំហូរឈាមមិនអោយឡើងខ្ពស់ខុសប្រក្រតី។ លើសពីនេះទៅទៀត នៅពេលអ្នកចាប់ផ្ដើមបែកញើស បេះដូងនឹងច្របាច់ឈាមខ្លាំងជាងមុន ហើយឈាមរបស់អ្នកនឹងហូរកាន់តែច្រើនដែលជួយអោយប្រើប្រាស់ជាតិស្ករក្នុងឈាមកាន់តែលឿន។

៣. ទទួលទានអាហារសម្រន់ដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន

នោះក៏ព្រោះតែប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមមួយដែលអាចគ្រប់គ្រងរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាម។ វាក៏ជួយពន្យឺតការស្រូបយកជាតិគ្លុយកូសផងដែរ។ ប៉ុន្តែកុំទទួលទានអ្វីដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់ បើទោះវាជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនក៏ដោយ។

៤. ទទួលទានជាតិកាបូអ៊ីដ្រាត ឬជាតិស្ករតិចជាងមុន

ព្យាយាមទទួលទានអាហារមានផ្ទុកជាតិកាបូអ៊ីដ្រាតតិចជាងមុន ១៥ ក្រាមនៅពេលក្រោយដែលអ្នកទទួលទាន។ មិនបាច់តមអាហារទេ គ្រាន់តែទទួលទានកាបូអ៊ីដ្រាតតិចជាងមុនទៅបានហើយ។

៥. ដឹងពីអ្វីដែលគួរទទួលទាន

ត្រូវប្រាកដថាអ្វីដែលអ្នកទទួលទានគ្មានផ្ទុកសន្ទស្សន៍គ្លីសេមិច ឬជាតិស្ករខ្ពស់។ ហើយបើទោះជាអាហារសុខភាពល្អក៏ដោយ ប្រសិនបើវាមានផ្ទុកជាតិស្ករ ឬគ្លីសេមិចខ្ពស់ វាគឺមិនល្អសម្រាប់អ្នកឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស