Knongsrok
· 04-09
ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត នឹងអាចដឹងពីទំនាក់ទំនងរបស់អ្នកក្នុងរឿងស្នេហា និងមនុស្សដែលសក្តិសមជាមួយនឹងអ្នក
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
808
១. បើអ្នកជ្រើសយករូបទី១
អ្នកជាមនុស្សក្លាហាន និងម៉ឹងម៉ាត់ខ្លាំង តែក្នុងនោះ អ្នកក៏បង្កប់ទៅដោយ មនោសញ្ចេតនា ទន់ភ្លន់ និងបេះដូងដ៏ធំទូលំទូលាយផងដែរ។ អ្នកជាមនុស្សដែលមានទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង បើទោះជាជីវិតអ្នកមានផលលំបាកច្រើន តែអ្នកក៏អាចសម្របខ្លួន និងអាចជម្នះបានគ្រប់យ៉ាង។
ចំពោះទំនាក់ទំនង អ្នកងាយចុះសម្រុងជាមួយនឹងភេទផ្ទុយគ្នា ហើយអ្នកក៏ជាអ្នកចាប់ផ្ដើមមុនជានិច្ច តែអ្នកក៏ជាមនុស្សឆ្លាតវៃក្នុងការសាងទំនាក់ទំនង តែអ្នកគួរតែបន្ថែមនូវភាពស្មោះត្រង់ចំពោះទំនាក់ទំនង។ យ៉ាងណា អ្នកក៏ជាមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋ និងអាចជឿទុកចិត្តបានច្រើន។
ប្រភេទមនុស្សដែលសក្តិសម និងជាដៃគូរបស់អ្នកគឺ គួរតែអ្នកនយោបាយ ជាវាគ្មិន នាយកគ្រប់គ្រង មានសមត្ថភាព ជាអ្នកដឹកនាំជាដើម។
២. បើអ្នកជ្រើសយករូបទី២
អ្នកជាមនុស្សមានបញ្ញា ហើយក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ អាចនិយាយបានថា អ្នកជាមនុស្សគោរពតាមគំនិត និងគោលជំហររបស់ខ្លួនឯងច្រើនជាង ការស្ដាប់មតិយោបល់របស់អ្នកដទៃ។ អ្នកជាមនុស្សមានគោលដៅជីវិតច្បាស់លាស់ និងមិនងាយជឿតាមគេផ្ដេសផ្ដាសឡើយ ហើយក៏ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ផងដែរ។
បើទោះជាអ្នកជាមនុស្ស មានការប្រុងប្រយ័ត្នខ្ពស់យ៉ាងណា តែអ្នកក៏ជាមនុស្សដែលងាយឆាប់នឹងរំភើប រំជើបរំជួលក្នុងរឿងស្នេហា ជាពិសេសគឺជាមួយមនុស្សភេទផ្ទុយគ្នាដែរ។ ដៃគូដែលសមស្របបំផុតសម្រាប់អ្នក គឺជាបុគ្គលដែលមានស្ថេរភាពវិជ្ជាជីវៈ ដូចជា អ្នកគណនេយ្យ អ្នកធ្វើការធនាគារ វិស្វកម្មសំណង់ជាដើម។
៣. បើអ្នកជ្រើសយករូបទី៣
អ្នកជាមនុស្សសុភាពរាបសារ និងមានចិត្តល្អ ដ្បិតថាអ្នកជាមនុស្សដែលផ្ដោតអារម្មណ៍ចំពោះខ្លួនឯង តែអ្នកក៏ជាមនុស្សចេះទទួលយក និងស្ដាប់មតិយោបល់ពីអ្នកដទៃដែរ អាចនិយាយបានថា អ្នកជាមនុស្សដែលមានហេតុផល។ អ្នកតែងបង្ហាញកាយវិការទន់ភ្លន់ជានិច្ច ជាពិសេសនោះគឺ អ្នកមិនចូលចិត្តការឈ្លោះប្រកែកគ្នានោះឡើយ។
អ្នកជាមនុស្សដែលពោរពេញដោយក្តីស្រឡាញ់ និងថាមពលដែលជួយបំបាត់អារម្មណ៍អវិជ្ជមានទាំងអស់របស់ដៃគូ។ ដៃគូដ៏សក្តិសមជាមួយអ្នកអាចជា អ្នកប្រដាល់ អ្នកគ្រប់គ្រង អ្នកទទួលខុសត្រូវនៃកងកម្លាំងប្រដាប់អាវុធ និងនិយោជិកនៅក្នុងទីភ្នាក់ងារអនុវត្តច្បាប់។
៤. បើអ្នកជ្រើសយករូបទី៤
អ្នកជាមនុស្សដែលមានសណ្ដាប់ធ្នាប់ និងមានច្បាប់វិន័យតឹងរឹងខ្លាំង។ អ្នកជាមនុស្សមិនចូលចិត្តឈ្លោះប្រកែកច្រើនឡើយ តែបើដល់ពេលហើយ អ្នកក៏ជាមនុស្សដែលចិត្តដាច់បំផុតដែរ។ អ្នកអាចជាមនុស្សដែលចូលចិត្តអ្វីដែលថ្មីៗ តែមិនងាយបំភ្លេចរឿងចាស់ៗទេ។
ដៃគូដ៏សក្តិសមសម្រាប់អ្នក ទាល់តែអ្នកនោះមានសមត្ថភាព ឬគុណសម្បត្តិប្រហាក់ប្រហែលអ្នក អ្នកមិនចូលចិត្តដឹកនាំដៃគូ ហើយក៏មិនចូលចិត្តឱ្យដៃគូមកដឹកនាំអ្នកដែរ តែអ្នកទាំងពីរត្រូវតែអាចពឹងផ្អែកគ្នាទៅវិញទៅមកបាន។
៥. បើអ្នកជ្រើសយករូបទី៥
អ្នកជាមនុស្សដែលឆាប់រំជួលចិត្ត តែក៏ឆាប់ជិនណាយដែរ។ ចំពោះទំនាក់ទំនង ដំបូងៗ អ្នកប្រហែលជាព្យាយាមចាប់ផ្ដើម និងយកចិត្តទុកដាក់យ៉ាងខ្លាំង តែមិនបានប៉ុន្មាន អ្នកគ៏ចាប់ផ្ដើមណាយចិត្ត ព្រងើយកន្តើយដោយឯកឯង។
ចំពោះស្នេហាវិញ មិនសូវជាបានរលូនប៉ុន្មានទេ រមែងមានការឈ្លោះប្រកែកគ្នាច្រើន មិនសូវជាត្រូវរ៉ូវគ្នាឡើយ។ ដូច្នេះហើយដៃគូដ៏សក្តិសមនឹងអ្នកគួរតែជាមនុស្សដែលពូកែដោះស្រាយបញ្ហា មានចិត្តអំណត់ខ្ពស់ ជាមនុស្សដែលអាចសិក្សាពីផ្លូវចិត្តអ្នកយល់ច្បាស់៕
អត្ថបទ ៖ បរទេស
ប្រែសម្រួល ៖ ភី អេក
រក្សាសិទ្ធក្នុងស្រុក
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ទាក់ទងប្រុសមិនរើសមុខ! មនុស្សស្រីទាំង ៦ ប្រភេទនេះ គ្មានភាពស្មោះត្រង់ក្នុងខ្លួននាងឡើយ ប្រុសល្អៗ កុំទាក់ទងនាងឱ្យសោះ
ជ្រើសកាតមួយ ដើម្បីដឹងពីមូលហេតុដែលអ្នកនៅតែគ្មានស្នេហានឹងគេ
មនុស្សស្រីមានចរិត ៣ នេះ គ្មានភាពស្អាតស្អំឡើយ នៅក្បែរ អាចនាំគ្រោះមហន្តរាយដល់យើងបាន បើអាចគួរតែនៅឱ្យឆ្ងាយពីពួកគេ
បន្ថែមពីលើចំណង់តណ្ហា ស្ថិតក្រោមស្ថានភាពទាំង ៣ នេះហើយ ធ្វើឱ្យស្រីៗហ៊ានក្បត់ដៃគូដោយមិនខ្មាសអៀន
យោបល់ទាំងអស់ (0)