TNAOT News

· ម្សិលមិញ

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ០១ខ្នងនិងរោង០២ខ្នង នៅស្រុកមោងឫស្សី

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ស្រុកមោងឫស្សី# #ព័ត៌មានសង្គម#

2025

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១និង០០នាទីរំលងអាធ្រាត្រ មានករណីអគ្គិភ័យមួយកើតឡើង បណ្ដាលឱ្យឆេះផ្ទះចំនួន ០១ខ្នង និងរោងចំនួន ០២ខ្នង (ខូចខាតទាំងស្រុង) ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅនៅចំណុចក្រុមទី០៣ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភេទសំណងខាងលើជាប្រភេទផ្ទះឈើ ដំបូលប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រ x ០៥ម៉ែត្រ និង០៤ម៉ែត្រ x ០៧ម៉ែត្រ របស់ម្ចាស់ផ្ទះឈ្មោះ រិទ្ធ សុភី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងឆ្លងបន្តឆេះរាលដល់ផ្ទះប្រជាពលរដ្ឋ ឈ្មោះ ទេព ទី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ផ្ទះទាមទំហំ ០៦ម៉ែត្រ x ០៧ម៉ែត្រ សង់អំពីជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលអោយមានអគ្គិភ័យតែម្តង ។ គ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។ សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះចំនួន ០១ខ្នង និងរោងចំនួន ០២ខ្នង, តុទូខោអាវ និងសំភារ:បង្រៀនសិស្សមួយចំនួន, សាឡុងចំនួន ០១ឈុត, គ្រែចំនួន០១, ទូឈើចំនួន០១, តុឈើចំនួន០២, កៅអីឈើចំនួន០៤, តុសំអាងចំនួន០១, អង្ករចំនួន០១ធុង, ខោអាវ និងសំភារៈមួយចំនួនទៀត។

ករណីនេះដែរ កម្លាំងនគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស