TNAOT News
· 5ម៉ោងមុន
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែង ខូចខាតសម្ភារៈស្ទើរទាំងស្រុង
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌពោធិ៍សែនជ័យ#
1433
នៅវេលាម៉ោង១១:១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យបានឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិភ័យខាងលើនេះ បានបណ្ដាលឱ្យឆេះខូចខាតរោងដែកប្រក់ស័ង្កសីទំហំ១៣ម៉ែត្រ x ២០ម៉ែត្រ ចំនួន ០១រោង រួមមានរថយន្តចំនួន ០១គ្រឿង, ម៉ូតូ ចំនួន០២គ្រឿង, ម៉ាស៊ីនរថយន្ត ចំនួន ០៣គ្រឿង, ប៉ុងជួសជុលរថយន្ត ចំនួន ០១គ្រឿង និងសម្ភារគ្រឿងបន្លាស់រថយន្តមួយចំនួនទៀត។
លុះនៅវេលាម៉ោង១១:៥០នាទីព្រឹក ថ្ងៃខែឆ្នាំដដែលដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប និងរថយន្តជំនួយ:
-រថយន្តអគ្គិភ័យកងពលតូចង៧០ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០៤ឡាន ស្មើនឹង ៣០ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប។
ជុំវិញហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យកើតមានឡើងផងដែរ៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋាភិបាលន័រវេសមានគម្រោងហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយកុមារអាយុក្រោម ១៦ ឆ្នាំ
រដ្ឋមន្ត្រីការបរទេសចិន៖«សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន»
2025 Media Event for Lancang-Mekong Countries Held in Nanning
កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន

យោបល់ទាំងអស់ (0)