TNAOT News

· 4​ម៉ោង​មុន

ស្ត្រីម្នាក់ដាស់តឿនអាណាព្យាបាលគួរប្រុងប្រយ័ត្ន ខណៈបានជួបហេតុការណ៍មនុស្សមានសតិមិនប្រក្រតីចាប់កូនក្មេង

#ករណីរចាប់ក្មេង# #NEW NEWS# #សង្គម# #ជនសតិមិនប្រក្រតី# #ព័ត៌មានសង្គម#

1044

នាពេលថ្មីៗនេះអាណាព្យាបាលមួយរូបបានបង្ហោះវីដេអូពីហេតុការណ៍ដ៏គួរឲ្យតក់ស្លុត ដែលខ្លួនបានជួបផ្ទាល់ និងចាត់ទុកជាសារដាស់តឿនមួយសម្រាប់បងប្អូនដែលមានកូនតូចៗគួរតែបង្កើនការប្រុងប្រយ័ត្ន ខណៈកូនតូចរបស់គាត់នៅឈរលេងនៅមុខផ្ទះសុខៗស្រាប់តែត្រូវបានបុរសម្នាក់ដែលមានសតិមិនប្រក្រតីបានស្ទុះមកចាប់បម្រុងរត់យកទៅ តែជាសំណាងល្អត្រូវបានឪពុកម្ដាយទាន់ជួយសង្រ្គោះទាន់ពេល។

នេះបើយោងតាមសំណេររបស់ម្ចាស់គណនីឈ្មោះ Davy Hong បានរៀបរាប់ទាំងរន្ធត់ចិត្តថា៖ «លេីកទី2ហេីយ​ មនុស្សឆ្កួតចាប់កូនខ្ញុំសំណាងដែលមានប្តីខ្ញុំ​ បេីមិនអញ្ចឹងមិនដឹងវាយកកូនខ្ញុំទៅដល់ណាទេ​អ្នកប៉កញ៉ៃប្រុងប្រយ័ត្នទាំងអស់គ្នា»។

ក្រោយពីបានឃើញនៅវីដេអូឃ្លីបនេះហើយ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅស៊ែរចែករំលែកបន្តយ៉ាងច្រើន បង្ហាញការព្រួយបារម្ភ និងណែនាំដល់អាណាព្យាបាលក្មេងគួរតែផ្ដល់ដំណឹងទៅខាងអាជ្ញាធរដើម្បីចាត់វិធានការណាមួយចំពោះបុគ្គលសតិមិនប្រក្រតីរូបនេះផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស