TNAOT News
· 4ម៉ោងមុន
រដូវវស្សាឆ្នាំ២០២៦ នេះ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំ២០២៥
#ខែឧសភា# #NEW NEWS# #សង្គម# #ឆ្នាំ២០២៦# #ក្រសួងធនធានទឹក# #រដូវវស្សា# #ព័ត៌មានសង្គម#
1324
រដូវវស្សាឆ្នាំ២០២៦ នេះ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំ២០២៥ កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា។
យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហា សមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា៖ ១-បាតុភូត អែនសូ អព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត ៨០% រហូតដល់ខែមិថុនា និងថយមកនៅត្រឹម ៤០% នៅក្នុងខែកក្កដា ឆ្នាំ២០២៦។ ដោយឡែក ចាប់ពីខែសីហា រហូតដល់ខែធ្នូ បាតុភូត អែលនីញ៉ូ (El Nino) នឹងកើនដល់កម្រិត ៩០%។ និង២-បាតុភូត អាយ អូ ឌី (IOD) ដែលស្ថិតនៅមហាសមុទ្រឥណ្ឌា ស្ថិតនៅអព្យាក្រឹត(IOD-Neutral) រហូត ដល់ខែតុលា ឆ្នាំ២០២៦។
ស្ថានភាពបែបនេះនឹងធ្វើឱ្យរដូវវស្សា ឆ្នាំ២០២៦៖ រដូវវស្សាអាចនឹងចាប់ផ្ដើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៦ ដែលលឿនជាងឆ្នាំ ២០២៥។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៦°C ដែលទាបជាងសីតុណ្ហភាពមធ្យម ភាគច្រើនឆ្នាំ និងមានលក្ខណៈដូចឆ្នាំ២០២៥។ 
ដើមរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង នៅខែឧសភា ដល់ខែមិថុនា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់អាចកើតឡើងច្រើន។
ពាក់កណ្តាលរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។បរិមាណទឹកភ្លៀង នៅខែកក្កដា ដល់ខែសីហា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ ជាមួយគ្នានេះដែរ កូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្ដាហ៍ទី២ និងចប់ទៅវិញនៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា ដដែលផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្ញើលិខិតទៅសារព័ត៌មាន WSJ ឱ្យចេញការកែតម្រូវ ឬការបំភ្លឺ ដែលប្រើពាក្យ “Scambodia”
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!
អបអរសាទរ! សម្រាប់អ្នកខេត្តកោះកុង ក្តាមថ្មកោះកុងត្រូវបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្រ្តGI
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist

យោបល់ទាំងអស់ (0)