Cambo-China
· 1ម៉ោងមុន
រដ្ឋមន្រ្តីអប់រំ៖ ការចេះភាសាចិនជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា ចាប់យកកាលានុវត្តភាពការងារ
#វិស័យអប់រំ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
64
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី២១។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុង ពិធីអបអរសាទរ ទិវាភាសាចិនអន្តរជាតិ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ ទិវាភាសាចិនអន្តរជាតិ ឆ្នាំ២០២៦ និងបានលើកឡើងពីសារៈសំខាន់នៃភាសាចិនដែលជាស្ពានយុទ្ធសាស្ត្រក្នុងការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងបានលើកឡើងពីវឌ្ឍនភាពនៃការអប់រំភាសាចិនដែលបានរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។ 
ឯកឧត្តមបានលើកឡើងទៀតថា ចំណេះដឹងផ្នែកភាសានេះមិនត្រឹមតែជួយដល់ការអភិវឌ្ឍបុគ្គលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងការក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ព្រមទាំងបន្តថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្ដីរីករាយ និងកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលមានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង និងកំពុងឈានទៅមុខយ៉ាងរឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឆ្ពោះទៅរកការកសាងអនាគតរួមគ្នាមួយដ៏ត្រចះត្រចង់។ ភាសាចិន គឺជាស្ពានសម្រាប់ទំនាក់ទំនង និងជាចំណងវប្បធម៌នៃមិត្តភាពដែលអនុញ្ញាតឱ្យអ្នកសិក្សាអាចស្វែងយល់ពីអរិយធម៌ចិន ក៏ដូចជាបើកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនឱ្យកាន់តែស៊ីជម្រៅ។ 
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពនៃមិត្តភាពរវាងចិននិងកម្ពុជា ដែលបានដាក់បញ្ចូលភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិរបស់កម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តបន្តបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជាក្នុងការរៀនសូត្រ ដើម្បីបន្តរក្សាមិត្តភាពនេះឱ្យកាន់តែរីកសុសសាយតរៀងទៅ។
ទិវាភាសាចិនអន្តរជាតិ គឺជាកម្មវិធីដែលគាំទ្រដោយស្ថានទូតចិនប្រចាំកម្ពុជានិងមជ្ឈមណ្ឌលសហប្រតិបត្តិការ ផ្លាស់ប្ដូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន គឺជាវេទិកាដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការសិក្សាភាសាចិន លើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងពន្លាតការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
ក្រសួងសាធារណការ បើកឱ្យដំណើរការអនុស្ថានីយជញ្ជីងអចល័ត ស្គន់ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ពង្រីកទីផ្សារទៅអន្តរជាតិ! ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិនចូលរួម «ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន» ដែលគ្រោងនឹងរៀបចំនៅទីក្រុងសៀងហៃ
ក្រសួងការងារ អំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនបង្កើនការប្រុងប្រយ័ត្នអំពីរលកយក្សស៊ូណាមិ
Exquisite glass artworks are actually made this way!!
យោបល់ទាំងអស់ (0)