TNAOT News
· 1ម៉ោងមុន
ទីបំផុតក្មេងទំនើងចំនួន ១១នាក់ ដែលវាយគប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#
384
នៅថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន ១១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(វាយនិងគប់កំទេចរថយន្ត) ប្រព្រឹត្តបទល្មើសនៅចំណុចហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោងប្រហែល ៧:៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។ 
ឃាត់ខ្លួនក្មេងទំនើង១១នាក់រួមមាន៖
១-ឈ្មោះ ម៉ាន់ ឡុងថាដា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស
២-ឈ្មោះ សុខ ជា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករតម្លើងឧបករណ៍ហាត់ប្រាណ
៣-ឈ្មោះ ឆុន រ៉ាយុទ្ធ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស
៤-ឈ្មោះ ឯក សុខមាន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបក្រុមហ៊ុនដឹងជញ្ជូន
៥-ឈ្មោះ នី សាគី ហៅភ្លោះ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ លក់ដូរ
៦-ឈ្មោះ នី វ៉វី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ដូរ
៧-ឈ្មោះ មឿន ពិសី ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ
៨-ឈ្មោះ ញ៉ ឆាលី ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មប្រេងខ្យង
៩- ឈ្មោះ សូរ្យវិសុទ្ធ ភេទប្រុស ជនជាតិខ្មែរ
១០- ឈ្មោះ ភឹមវិសាល ភេទ ប្រុស ជនជាតិ ខ្មែរ
១១-ឈ្មោះហូសាន់ សើហ្វ៊ីម៉ី ភេទ ប្រុស ជនជាតិខ្មែរ
វត្ថុតាងចាប់យក: ដុំថ្មចំនួន ០៤ដុំ, ផ្លាកលេខរថយន្តចំនួន០១បន្ទះ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យកំពុងបញ្ចូនសុំណុំរឿងទៅតុលាកាចាត់ការតាមនីតិវិធី៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
A Dialogue between Nature and Art: Shell Carving
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និង ឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន

យោបល់ទាំងអស់ (0)