TNAOT News
· ម្សិលមិញ
អ្នកនាំពាក្យការពារជាតិបដិសេធការផ្សាយបំភ្លៃរបស់ថៃ ថាកម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់
#ក្រសួងការពារជាតិ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ផ្សាយបំភ្លៃ#
1668
ក្រសួងការពារជាតិ បដិសេធចំពោះព័ត៌មាន ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់»។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដោយនេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីផងដែរ ហើយកម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប និងត្រឹមត្រូវ។
ក្នុងន័យនេះ មន្ត្រីជាន់ខ្ពស់ខាងលើ ស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្ន ចៀសវៀងការចាញ់បោកបញ្ឆោតព័ត៌មានមិនពិតនិងក្លែងក្លាយទាំងនេះ ដោយធ្វើការផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
2025 Media Event for Lancang-Mekong Countries Held in Nanning
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន
ការសម្តែងលោ្ខនយីកេ «អ្នកតាឃ្លាំងមឿង» នៅឯទីតាំងភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត

យោបល់ទាំងអស់ (0)