TNAOT News
· 04-12
ទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានបើកឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
#ព្រលានយន្តហោះ# #ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អាកាសយានដ្ឋាន# #ភ្នំពេញ#
1972
ថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ ថ្ងៃ (១១-១៩ មេសា ២០២៦) មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ បានចូលទស្សនា កម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។
ក្នុងនោះរួមមាន អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
បន្ថែមលើនេះ ប្រជាពលរដ្ឋ ក៏បានទស្សនាការសម្ដែងរបាំត្រុដិ របាំឆៃយ៉ាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។








សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទីតាំងសម្រាប់ព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ២០២៦» ដែលត្រូវបានរៀបចំរួចរាល់ត្រៀមទទួលភ្ញៀវទេសចរ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart

យោបល់ទាំងអស់ (0)