TNAOT News
· ម្សិលមិញ
សម្ដេចធិបតី៖ ការដោះស្រាយបញ្ហាព្រំដែនគឺសម្ដេចជ្រើសយកយន្តការមិនបង្ហូរឈាម ដើម្បីកុំឱ្យមានការបាត់បង់ជីវិតមពលរដ្ឋ និងកងកម្លាំងកម្ពុជា
#បញ្ហាព្រំដែន# #NEW NEWS# #សម្ដេចធិបតី ហ៊ុនម៉ាណែត# #សង្គម# #ព័ត៌មានសង្គម#
1749
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ទោះបីយន្តការការទូត នៅមានសង្ឃឹមត្រឹម ១% ក៏នៅតែប្រឹងប្រែងប្រើប្រាស់យន្តការការទូត ក្នុងការដោះស្រាយបញ្ហាព្រំដែន ព្រោះយើងមិនចង់ឱ្យមានការបង្ហូរឈាមទៀតនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល-សមុទ្រ ខេត្តកែប) នៅខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ គឺមានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ចប់បាន ជាពិសេសការចរចាទ្វេភាគី ដោយការស្មោះត្រង់ជាមួយគ្នា។
សម្ដេចធិបតី គូសបញ្ជាក់ថា សង្គ្រាមសងទៅសងមក មិនងាយបញ្ចប់នោះទេ ប៉ុន្តែបើដោះស្រាយតាមយន្តការច្បាប់ យន្តការអន្តរជាតិ និងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និង មិនមានការបាត់បង់ជីវិត។ ប៉ុន្តែយន្តការនេះត្រូវការពេលបន្តិចដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ ដើម្បី សម្រេចជោគជ័យ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តំបន់ការពារទេសភាពអន្លង់ព្រីង នៅតែរក្សាបានចំនួនសត្វក្រៀលខ្ពស់បំផុត បើប្រៀបធៀននឹងតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា
ស្ថានទូតតួកគីប្រចាំកម្ពុជាថ្វាយព្រះពរព្រះមហាក្សត្រ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ
Exquisite glass artworks are actually made this way!!
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

យោបល់ទាំងអស់ (0)