TNAOT News

· 04-10

តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួន ជនសង្ស័យ ៣នាក់ ដែលលួចកាប់ព្រៃខុសច្បាប់

#ជនសង្ស័យ# #បញ្ឈប់សកម្មភាពទន្ទ្រានព្រៃខុសច្បាប់# #NEW NEWS# #ខេត្តព្រះវិហារ# #តុលាការ# #សង្គម# #ព័ត៌មានសង្គម#

2202

ក្រសួងបរិស្ថាន បានចាត់ឱ្យមន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្រាវជ្រាវ និងធ្វើការបង្រ្កាបបទល្មើស ធនធានធម្មជាតិនៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសកាប់ឈើ ចំនួន៣នាក់ រួមមានឈ្មោះ ១-នុត ជា ២-ខុន សាស និង៣-សាន វី និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។ សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនទាំង៣ ដាក់ពន្ធនាគារខេត្តព្រះវិហារ។

គួរបញ្ជាក់ថា ក្រុមការងារបាននឹងកំពុងបន្តចាត់វិធានការច្បាប់តឹងរ៉ឹង ចុះស្រាវជ្រាវ ទប់ស្កាត់ និងរកជនប្រព្រឹត្តបទល្មើសពាក់ព័ន្ធបទល្មើសធនធានធម្មជាតិថែមទៀតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស