TNAOT News
· ម្សិលមិញ
នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបមុខសញ្ញាគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតគ្រឿងញៀនជាង ១០គីឡូ
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ករណីគ្រឿងញៀន# #ព័ត៌មានសង្គម#
1906
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៥:២០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ធំ, ទូរស័ព្ទ ១គ្រឿង, ម៉ូតូ ១គ្រឿង។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៣២កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ(K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ(MDMA) ចំនួន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួន ៦កំប៉ុង, ម្សៅម៉ុនស្លឹកឈើចំនួន ៤កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣៩ដើម, ទឹកអាកុលចំនួន ៣លីត្រ, ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន, កាំបិត ១ដើម, អាវុធកែច្នៃ ១ដើម, វ៉ាលីចំនួន២, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បន្ទាប់មកក្រុមប្រតិបត្តិការបានបន្តទៅឃាត់ខ្លួនឈ្មោះ ឯម ស្រីនា ភេទស្រី អាយុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធញ៉ាញ់ នៅចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដកហូតទូរស័ព្ទ ១គ្រឿង ផ្អែកតាមចម្លើយសារភាពថាគ្រឿងញៀនបានមកពី ឯ ស ភ ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ត្រូវជាបងបង្កេីតឈ្មោះ ឯម ស្រីនា) តែមុខសញ្ញាគេចខ្លួនក្រោយទទួលដំណឹងពីជនសង្ស័យដែលត្រូវបានបង្រ្កាប ។ 
ចំពោះជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ រួមជាមួយវត្ថុតាងរឹបអូសបាន កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)