TNAOT News

· 6​ម៉ោង​មុន

មនុស្សម្នាក់ស្លាប់ និងរបួស ០២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសង្កែ ខេត្តបាត់ដំបង

#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

1528

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៥និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូមែត្រ ២៦៨-២៦៩ ត្រង់ចំណុចក្រុមទី១៨ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅចំណុចកើតហេតុខាងលើ និងមនុស្សរបួសចំនួន ០២នាក់ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅសេរីឆ្នាំ២០២០ ពាក់ស្លាកលេខបាត់ដំបង 1AI-6602 អ្នកបើកបរឈ្មោះ ទ្រី ជឿន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិរុន ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរ ១.ឈ្មោះ ឃឿន ឃីម ភេទស្រី អាយុ១០ឆ្នាំ និង២.ឈ្មោះ បូរ៉ា ភេទប្រុស អាយុ១២ឆ្នាំ និងរថយន្តម៉ាក HINO RANGER ពណ៍ស សេរីឆ្នាំ១៩៩១ ពាក់ស្លាកលេខ តាកែវ 3A-0045 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ដឹងថា៖ ម៉ូតូបើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្ន បណ្ដាលអោយជ្រុលទៅបុកចំពីក្រោយចំហៀងខាងឆ្វេងរថយន្ត ដែលកំពុងឈប់លើចិញ្ចើមផ្លូវពីត្បូងទៅជើង ស្របទិសគ្នា ពេញទំហឹងតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត និងបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស