TNAOT News

· 15​ម៉ោង​មុន

លោក ម៉ាដូណា បង្ហាញក្ដីអាណិតដល់ នាយតាក់ស៊ី ខណៈកំពុងមានជំងឺធ្វើទុកខ្លាំងតែមិនហាមាត់សុំជំនួយ

#Social Life# #នាយ តាក់ស៊ី# #ម៉ាដូណា# #កម្សាន្ត# #តារាខ្មែរ#

1734

តារាសម្តែងភេទទី៣ លោក ម៉ាដូណា បានបង្ហាញក្ដីអាណិតចំពោះ នាយ តាក់ស៊ី ព្រមជួយជាទឹកប្រាក់ចំនួន ១០០ដុល្លារ ខណៈបានឃើញតារាកំប្លែងប្រុសរូបនេះ មួយរយៈពេលចុងក្រោយ ឃើញថាការវិវត្តនៃជំងឺទឹកនោមផ្អែមរបស់ នាយតាក់ស៊ី ហាក់ចេញចូលមន្ទីរពេទ្យជាញក់ញាប់ ដោយសារជំងឺធ្វើទុកខ្លាំង និងមានដំបៅឈឺពើតផ្សារ។

នេះបើយោងតាមសំណេររបស់ លោក ម៉ាដូណា បានរៀបរាប់បែបនេះថា៖ «ប្អូនសុំជួយបង100$បងតាក់សុី ឃើញបងឈឺយូហើយតែបងមិនហាមាត់សុំបងប្អូនយើងទេ តែនេះជាទឹកចិត្តប្អូន ព្រោះបងជាចំណែកសិល្បះដល់សំខាន់មួយដែលធ្លាប់អោយពុកម៉ែបងប្អូនបានផ្ទុះសំណើច សូមបងថែទាំសុខភាពផង»។

សូមបញ្ជាក់ផងដែរថា តារាកំប្លែង នាយ តាក់ស៊ី មានជំងឺទឹកនោមផ្អែម ជាយូរឆ្នាំមកហើយ មិនតែប៉ុណ្ណោះលោកក៏ធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវវះកាត់ប្តូរក្រលៀន (តម្រងនោម) នៅប្រទេសឥណ្ឌា ដោយលទ្ធផលទទួលបានជោគជ័យធូរស្បើយច្រើនតែយ៉ាងណាមិញនាយ តាក់ស៊ី នៅមានជំងឺទឹកនោមផ្អែមរាំរ៉ៃ ដែលត្រូវតាមព្យាបាលជាប្រចាំ តែទោះជាយ៉ាងណាតារាកំប្លែងរូបនេះតែងទទួលបានការយកចិត្តទុកដាក់និងមើលថែលើកទឹកចិត្តយ៉ាងល្អពីសំណាក់ភរិយាក្រោយបណ្ដូលចិត្តផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)