TNAOT News
· 7ម៉ោងមុន
ប្រយ័ត្នជាប់ពាក់ព័ន្ធបទល្មើសដោយមិនដឹងខ្លួន ប្រសិនបើផ្ដល់ ឬជួលគណនីធនាគារ (កុង) ទៅឱ្យគេប្រើប្រាស់!
#កុងធនាគារ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1562
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រើនរំលឹកណែនាំឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះការផ្តល់គណនីធនាគារ (ឬកុងធនាគារ) ទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសារ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្ត បទល្មើស ជាមួយក្រុមឧក្រិដ្ឋជន។
ការទទួលប្រាក់ជំនួស ការជួល ឬការលក់គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់ក្នុងគោលបំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយប្រព្រឹត្តបទល្មើស។
ចំពោះអ្នកផ្តល់មធ្យោបាយក្នុងការប្រព្រឹត្តនូវបទល្មើស គឺត្រូវចាត់ទុកថាជា “សហចារី” ដែលនឹងត្រូវទទួលទោសទណ្ឌដូចជា “ចារី” (អ្នកប្រព្រឹត្តផ្ទាល់) ដែរ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
១. កុំលក់ ឬជួល គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់ជាដាច់ខាត។
២. កុំទទួលប្រាក់ តាមគណនីធនាគារដែលពុំមានប្រភពច្បាស់លាស់ ជំនួសមិត្តភក្តិ ឬអ្នកដទៃ។
៣. កុំទាក់ទង ជាមួយជនអនាមិក ឬមិត្តភក្តិ ដែលព្យាយាមលួងលោម ឬសន្យាផ្តល់ផលប្រយោជន៍ ក្រោមរូបភាពខ្ចីប្រើប្រាស់កុងធនាគារ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាវាដឹកប្រេងដែលគ្រប់គ្រងដោយប្រទេសជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
កុមារជិត ១០០ នាក់បានស្លាប់ដោយសារការកើនឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងប្រទេសបង់ក្លាដែស
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា

យោបល់ទាំងអស់ (0)