TNAOT News

· ម្សិលមិញ

កម្លាំង CMAC ដោះបន្សាបគ្រាប់បែក ដែលថៃទម្លាក់ពីយន្តហោះ ប្រភេទ MK-82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាម​ ដោយជោគជ័យ

#NEW NEWS# #សង្គម# #កម្លាំង CMAC# #ព័ត៌មានសង្គម#

1812

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៦​ នៅទិសខេត្តឧត្តរមានជ័យ​ កម្លាំងជំនាញអង្គភាព CMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម​ ប្រកបដោយជោគជ័យនិងសុវត្ថិភាព។

លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងទៀតថា គ្រាប់បែក MK-82 នេះ បានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ គ្រាប់បែកទម្លាក់ពីយន្តហោះ MK-82 ផលិតនៅឆ្នាំ២០១០​ ដោយក្រុមហ៊ុន​ GDG (General Dynamics Ordnance and Tactical Systems)និងបានកែសម្រួលបំពាក់បន្ថែម សម្ភារបច្ចេកទេស របស់ក្រុមហ៊ុនកូរ៉េខាងត្បូង​ HWG​(Hanwha Corporation) និងបានទម្លាក់លើមាតុភូមិកម្ពុជា ដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២៥​ វេលាម៉ោងប្រមាណ៤រសៀល។

លោក ហេង រតនា ក៏បានកោតសរសើរចំពោះកម្លាំងជំនាញអង្គភាព CMAC ជួរមុខទាំងអស់ដែលបានចូលរួម​ លះបង់​ និងធ្វើពលីកម្ម ក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការស្តារអភិវឌ្ឍន៍ឡើងវិញក្រោយមានបទឈប់បាញ់​ ស្របតាមស្មារតីដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី។

កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែក ពីយន្តហោះជាង១០ឆ្នាំពោលពី១០​ មករា​ ឆ្នាំ១៩៦២​ ដល់ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ១៩៧៥​ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបចំនួនប្រមាណជាង១លាន២សែនគ្រាប់​ (១.២០០.០០០គ្រាប់)៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស