TNAOT News

· ម្សិលមិញ

រុស្ស៊ីគ្រោងបញ្ជូននាវាដឹកប្រេងទីពីរទៅកាន់ប្រទេសគុយបា ចំពេលមានការបិទខ្ទប់របស់សហរដ្ឋអាមេរិក

#ប្រទេសគុយបា# #NEW NEWS# #ប្រទេសរុស្ស៊ី# #ព័ត៌មាន# #នាវាដឹកប្រេង# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#

1912

រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីបាននិយាយថា រុស្ស៊ីមានគម្រោងបញ្ជូននាវាទីពីរដែលដឹកប្រេងទៅកាន់ប្រទេសគុយបា ខណៈដែលតំបន់ការីប៊ីនកំពុងតស៊ូក្រោមការបិទផ្លូវដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីលោក Sergei Tsivilev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាបន្ទាប់កំពុងត្រូវបានរៀបចំរួចរាល់ ហើយនឹងបញ្ចូនទៅកាន់ប្រទេសគុយបាដែលកំពុងត្រូវបានកាត់ផ្តាច់ និងការបិទផ្លូវទាំងស្រុង។

ការអត្ថាធិប្បាយរបស់លោក Sergei Tsivilev បានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីកប៉ាល់ដឹកប្រេងដែលមានទង់ជាតិរុស្ស៊ីដែលដឹកប្រេងឆៅប្រហែល ៧៣០,០០០ បារ៉ែលបានចូលចតនៅស្ថានីយប្រេង Matanzas របស់ប្រទេសគុយបាកាលពីថ្ងៃអង្គារ ដែលជាការដឹកជញ្ជូនប្រេងដ៏សំខាន់លើកដំបូងទៅកាន់ប្រទេសគុយបាក្នុងរយៈពេលប្រហែលបីខែ។

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានដាក់ការបិទផ្លូវប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា ប៉ុន្តែបានផ្តល់ការលើកលែងដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូននៅសប្តាហ៍នេះសម្រាប់ហេតុផលមនុស្សធម៌។ ប្រទេសគុយបាបានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនសប្តាហ៍ ការកំណត់កម្រិតប្រេងឥន្ធនៈ និងកង្វះខាតស្បៀងអាហារចាប់តាំងពីរដ្ឋបាលលោក Trump បានគំរាមកំហែងដាក់ពន្ធលើប្រទេសណាមួយដែលលក់ ឬផ្គត់ផ្គង់ប្រេងដល់ប្រទេសនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស