TNAOT News

· 8​ម៉ោង​មុន

ករណីគ្រោះថ្នាក់ចរាចរណ៍នៅមោងឫស្សី ជនរងគ្រោះទាមទារសំណងម្នាក់ ៣៥០០០ដុល្លារ តែម្ដាយជនបង្កសុំសងម្នាក់ ១ម៉ឺនដុល្លារ

#ស៊ីវ ជ័យសិដ្ឋ# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #DEVELOPING NEWS# #ព័ត៌មានសង្គម#

1627

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ លើផ្លូវជាតិលេខ៥ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់និងរង របួសចំនួន ០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម ផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរនិងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២៦ រួចមក។

ចំពោះការ​ចរចារ​សំណង ជនរងគ្រោះ​ទាមទារ​សំណង​ម្នាក់​ ៣៥០០០​ ដុល្លារ​ ម្ដាយ​ជនបង្ក​ សុំសង​ម្នាក់​ ១ម៉ឺន​ ដុល្លារ​ ដោយ​ម្ដាយ​ជនបង្កបានលើកឡើងថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ខ្លះ​ទទួល​បាន​សំណងតែ​ ២០០០ដុល្លារ​ ទៅ​ ៣០០០​ដុល្លារ​ ទេ​ ដូចនេះ​សង​ម្នាក់​ ១ម៉ឺន​ដុល្លារ​នេះ​ច្រើន​ហើយ​ ម្យ៉ាង​ទៀតម្តាយជនបង្កត្រូវ​​ចំណាយ ​ជួសជុល​ឡាន​កូនខ្លួនផងដែរ។ ​

នៅ​ថ្ងៃ​នេះ​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ទំនាក់ទំនង​គ្រួសារជនរងគ្រោះ​ ដើម្បី​ទៅ​ចចារ​សម្របសម្រួល​គ្នា​ជាលើកទី​២នៅរសៀល​ថ្ងៃ​នេះ​ តែគ្រួសារ​ជនរងគ្រោះ​មិនទៅ​ដោយ​សារ​ម្ដាយ​ជនបង្ក​ដាក់​សំពាធ​មកលើ​គ្រួសារ​ជនរងគ្រោះ​ខ្លាំង​ពេក​ ជាពិសេស​ មើ លងាយ​ជីវិត​ជនរងគ្រោះ​មិនស្មើរថយន្តកូនខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ លោក ផែង វណ្ណៈ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស