TNAOT News
· 11小时前
កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឃាត់ជនបរទេសចំនួន ២០នាក់ នៅខណ្ឌសែនសុខ
#NEW NEWS# #ខណ្ឌសែនសុខ# #សង្គម# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#
1727
នាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់ឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់ (ស្រី្ត ២នាក់) ក្នុងនោះមានជនជាតិចិន ១៩នាក់ និងជនជាតិគីជីស៊ីស្ថាន ១នាក់ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈ ទូរសព្ទដៃ ចំនួន ៨៤៦គ្រឿង, ធុង CPU ចំនួន ៥១គ្រឿង,អេក្រង់ MONITOR ចំនួន ៥៤គ្រឿង,ស៊ីមកាតអន្តរជាតិមួយចំនួន។ ចំណែកឯ សម្ភារៈវត្ថុតាង ក្នុងឃ្លាំងរក្សាទុក មានកុំព្យូទ័រលើតុ ALL IN ONEចំនួន ៣១គ្រឿង, ធុង CPU ចំនួន ០២គ្រឿងនិង អេក្រង់ MONITOR ចំនួន ១៨គ្រឿង។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ និងទូរស័ព្ទដៃសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ទឹកដីប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញឱ្យវិនិយោគក្លែងក្លាយ គោលដៅជនរងគ្រោះប្រទេសអាឡឺម៉ង់ ,សហរដ្ឋអាមេរិក និងតំបន់អ៉ឺរ៉ុប ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គិតត្រឹមម៉ោង១០ និង៣០នាទីនេះ ជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ មិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនៅឡើយទេ
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិកាប់គោថ្មី ក្រុងបាត់ដំបង
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង

យោបល់ទាំងអស់ (0)