TNAOT News

· ម្សិលមិញ

សមត្ថកិច្ចឃាត់ជនជាតិចិនចំនួន ៤នាក់ ដកហូតកាំភ្លើងខ្លី ២ដើម និងថ្នាំញៀន នៅខណ្ឌសែនសុខ

#គ្រឿងញៀន# #NEW NEWS# #សង្គម# #ជនជាតិចិន# #ព័ត៌មានសង្គម#

1677

នាសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងផ្ទះលេខ២៣ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយរកឃើញគ្រឿងញៀន ហើយធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនជាតិចិន ៣នាក់ ព្រមទាំងដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួន។

នៅក្នុងការត្រួតពិនិត្យនោះ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់មានឈ្មោះ LUO TIAN ZHU ភេទប្រុស អាយុ៣៥ឆ្នាំ។

1-ម្សៅម៉ដ្ឋពណ៌ស ចំនួន១កញ្ចប់

2-ម្សៅម៉ដ្ឋពណ៌ទឹកដោះគោ ចំនួន១កញ្ចប់

3-សារធាតុរាវ ក្នុងដបមានអក្សរ Ketmaine ចំនួន៥ដប

4-ជញ្ជីង ចំនួន៣

5-ស៊ីឡៅ ចំនួន២

6-បំពង់កែវ ចំនួន១

7-ថង់ប្លាស្ទិចមួយចំនួន។ 

រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២និង៥នាទី កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់បានបក្ខពួក ៣នាក់ បន្ថែមទៀតនៅចំណុចផ្ទះលេខ២១ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ដោយដកហូតបានអាវុធខ្លី២ដើម។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើ បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីស្រាវជ្រាវបន្ត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស