TNAOT News

· ម្សិលមិញ

ភ្ញាក់ផ្អើលខ្លាំង! អតីតតារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ

#Social Life# #សាវិន ហ្វីលីព# #ម៉េង ប៊ុនទ្បូ# #កម្សាន្ត# #តារាខ្មែរ#

2029

តារាសម្ដែងជើងចាស់ លោក សាវិន ហ្វីលីព បង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីស្ថានភាពរបស់ តារាសម្ដែង ម៉េង ប៊ុនទ្បូ ដែលធ្លាប់ជាតួរឯកប្រុសដ៏ល្បីមួយរូបក្នុងរឿង«ចៅពស់កេងកង» នាពេលបច្ចុប្បន្នលោកធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យព្យាបាលជំងឺតែម្នាក់ឯងគ្មានអ្នកកំដរ ចំណែកជីវភាពក៏មិនប្រសេីរ តែយ៉ាងណាមិញតារាសម្ដែងប្រុសរូបនេះព្យាយាមលាក់បាំងស្ថានភាពជីវិតក្រោយបាត់មុខឈឹងពីសិល្បៈ ធ្វើឲ្យបណ្ដាអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងបង្ហាញក្ដីអាណិតជាពន់ពេក។

នេះបើតាមការបញ្ជាក់របស់ លោក សាវិន ហ្វីលីព បានរៀបរាប់ឲ្យដឹងថា៖ «តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យចំថ្ងៃតែមួយជាមួយខ្ញុំតែម្ដង គាត់ទ្បេីងកម្ដៅរហូតដល់៤០អង្សាបណ្ដាលពីជំងឺបែកសរសៃជេីងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និងរលាកបំពង់កធ្ងន់ធ្ងរ។ លោកលាក់ទុកជំងឺបែកសរសៃជេីងខាងឆ្វេងនេះយូរមកហេីយដោយសារគ្មានលុយធ្វេីការវះកាត់ព្យាបាល(ប្រហែល៣ពាន់ដុល្លារ) ប៉ុណ្ណោះ .. វេជ្ជបណ្ឌិតធ្លាប់ព្រមានគាត់ថាបេីគាត់មិនព្រមធ្វេីការព្យាបាលសរសៃជេីងឆ្វេងនេះអោយទាន់ពេលទេ លោកអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងនៅថ្ងៃមុខ»។ 

លោកក៏បានបន្តបញ្ជាក់ថា៖ «លោក ម៉េង ប៊ុនទ្បូ ធ្លាប់ជាតារាឯកប្រុសល្បីលំដាប់ប្រទេសតាមរយៈរឿង ចៅពស់កេងកង របស់ឯកឧត្តម ហ្វៃ សំអាង ប៉ុន្តែខ្សែជីវិតបច្ចុប្បន្នរបស់គាត់កំសត់ណាស់ ត្រូវមកដេកពេទ្យម្នាក់ឯងគ្មានអ្នកកំដរទេ ចំណែកជីវភាពរបស់គាត់ពេលនេះមិនប្រសេីរទាល់តែសោះ ប៉ុន្តែតារាប្រុសញញឹមស្រស់ម្នាក់នេះមិនដែលត្អូញត្អែម្ដងណាទេនិងព្យាយាមលាក់បាំងស្ថានភាពជីវិតក្រោយបាត់មុខឈឹងពីសិល្បៈរហូតមកដើ់ថ្ងៃនេះ គាត់ស្លូតណាស់។ សូមបងប្អូនជួយគាត់ផង .. សែនអាណិត!»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស