TNAOT News
· 10ម៉ោងមុន
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានលែងប្រភេទត្រីកម្រ និងជិតផុតពូជចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់
#មន្ទីរអភិរក្សជលផល# #សង្គម# #ខេត្តពោធិ៍សាត់# #ព័ត៌មានសង្គម# #មន្ទីរកសិកម្ម# #ស្រុកក្រគរ#
1626
ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានលែងប្រភេទត្រីកម្រ និងជិតផុតពូជចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ មានដូចជា ត្រីគល់រាំង ទម្ងន់ ៨គីឡូក្រាម មួយក្បាល មានប្រវែងដងខ្លួន ៧៣ស.ម ដែលត្រូវបានប្រគល់ឱ្យដោយប្រជានេសាទឈ្មោះ អ៊ុក នី រស់នៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងត្រីរាជ ០១ក្បាល ទម្ងន់ ៤០ គីឡូក្រាម ប្រវែងដងខ្លួន ១៦៣ ស.ម ដែលត្រូវបានប្រគល់ឱ្យដោយប្រជានេសាទឈ្មោះ ហោ ហៀង រស់នៅភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ នេះជាលើកទី៣ ហើយ សម្រាប់ក្នុងឆ្នាំ២០២៦នេះ ដែលប្រជានេសាទបានប្រគល់ប្រភេទជិតផុតពូជ ដែលសរុបទាំងអស់ចំនួន ០៥ក្បាល (ត្រីគល់រាំងចំនួន ០២ក្បាល និងត្រីរាជចំនួន ០៣ក្បាល)៕









សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ប្រាសាទអង្គរវត្ត ជាអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពលោក

យោបល់ទាំងអស់ (0)