TNAOT News
· 14ម៉ោងមុន
អភិបាលខេត្តពោធិ៍សាត់ អំពាវនាវឱ្យពលរដ្ឋធ្វើអនាម័យបោសសម្អាតបរិស្ថាន
#អនាម័យ# #NEW NEWS# #សង្គម# #ពលរដ្ឋ# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម# #អភិបាលខេត្តពោធិ៍សាត់#
1632
អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើអនាម័យ បោសសម្អាតបរិស្ថាន ទាំងតាមខ្នងផ្ទះរៀងៗខ្លួន និងនៅតាមទីសាធារណៈ ឱ្យបានស្អាតល្អជានិច្ច ដើម្បីបង្កើនសោភ័ណភាពភូមិឋាន និងការពារសុខភាព។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ៤០០នាក់ ក្នុងសហគមន៍រាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាលើកទី២។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្ត និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស បើទោះបីជាស្ថិតក្នុងតំបន់ឆ្ងាយដាច់ស្រយាល ដោយបានជំរុញឱ្យគណៈគ្រប់គ្រងសាលាបន្តពង្រឹងគុណភាពអប់រំ និងបំណិនជីវិតដល់កូនៗកុមារទាំងអស់។ ជាការពិតណាស់ ការការពារធនធានធម្មជាតិ គឺ ឯកឧត្តម នៅតែបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងរាយការណ៍ជាបន្ទាន់ចំពោះជនចំណូលស្រុក ដែលមានបំណងមិនល្អមកលើធនធានធម្មជាតិក្នុងតំបន់នេះ។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ពីវឌ្ឍនភាពនៃការត្រៀមតភ្ជាប់បណ្តាញអគ្គិសនី និងការជំរុញទៅក្រសួងសាមី ដើម្បីដំឡើងបង្គោលអង់តែនទូរស័ព្ទ យ៉ាងយូរក្នុងអំឡុងចុងឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋនឹងបានប្រើប្រាស់សេវាទូរស័ព្ទហើយផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
A Dialogue between Nature and Art: Shell Carving
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.

យោបល់ទាំងអស់ (0)