TNAOT News
· 8ម៉ោងមុន
នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យានៅតំបន់ភ្នំបាយ៉ង់ ស្រុកគិរីវង់ ខេត្តតាកែវ
#ខេត្តតាកែវ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា#
1656
មន្ត្រីជំនាញនៃនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាកំពុងចុះស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យា នៅតំបន់ប្រាសាទបាយ៉ង់ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។
ការចុះស្រាវជ្រាវ និងធ្វើកំណាយដោយមានគោលបំណងសំខាន់ៗចំនួន៤គឺ ស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងចុះបញ្ជីបុរាណដ្ឋាន ទៅតាមប្រភេទដូចជា ប្រាសាទ ទួលបុរាណ ឡបុរាណ ផ្លូវបុរាណ កំពែងក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ។ល។ 
កសាងផែនទី និងថតរូប3Dប្រាសាទ ធ្វើកំណាយស្រាវជ្រាវ នៅទីតាំងសំខាន់ៗដែលចាំបាច់ ដូចជា កំពែង និងទីតាំងសំខាន់ផ្សេងៗ និងកំណត់អាយុកាលនៃបុរាណដ្ឋាន ដោយផ្អែកលើភស្តុតាងដែលបានរកឃើញ។
ការសិក្សាស្រាវជ្រាវនេះ ក៏មានកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវជាតិ ដូចជា វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការចូលរួមសហការពីអាជ្ញាធរដែនដីនៅកម្រិតស្រុក ឃុំ និងភូមិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផងដែរ។
គម្រោងស្រាវជ្រាវនេះ បានទទួលការឧបត្ថម្ភថវិកាទាំងស្រុងពី ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគិរីវង់៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញកាម៉េរ៉ា ដែលបង្ហាញថា កូនអភិបាលស្រុកកងមាស មិនមែនជាអ្នកបើកឡានទេ គឺជាស្រ្តី
សេចក្ដីជូនដំណឹង ស្តីពីការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ក្នុងព្រះរាជាណាចក្រកម្ពុជា
សហរដ្ឋអាមេរិកនិយាយថា ការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះច្រកសមុទ្រ Hormuz ចាប់ផ្តើមចុះខ្សោយ
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ

យោបល់ទាំងអស់ (0)