TNAOT News

· 03-22

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យសារមន្ទីរព្រះវិហារអដ្ឋរស្សក្រោយជួសជុលឡើងវិញ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ#

1977

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យសារមន្ទីរព្រះវិហារអដ្ឋរស្សដែលត្រូវបានជួសជុល និងអភិរក្សព្រះវិហារ ព្រមទាំងព្រះពុទ្ធអដ្ឋរស្សឡើងវិញ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥។

ការងារនេះត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នក្នុងគោលដៅថែរក្សាព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្សឱ្យបានយូរអង្វែង។

ព្រះពុទ្ធ និងព្រះវិហារអដ្ឋរស្សត្រូវបានសាងសង់ឡើងនៅសម័យកណ្ដាល ប្រហែលជាក្នុងរាជព្រះបាទអង្គច័ន្ទឆ្នាំ១៥៤៦ ដោយប្រើប្រាស់ថ្មប្រាសាទបុរាណសម័យអង្គរនៃរចនាបថឃ្លាំងនាសតវត្សរ៍ទី១១ និងត្រូវបានជួសជុលមកជាបន្តបន្ទាប់ ដោយព្រះមហាក្សត្រ និងអាជ្ញាធរខ្មែររៀងមក។

ព្រះវិហារអដ្ឋរស្ស នឹងក្លាយជាសារមន្ទីវប្បធម៌មួយដែលជាទីកន្លែងទេសចរណ៍ថ្មីមួយនៅលើភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស និងជាទីកន្លែងស្រាវជ្រាវសម្រាប់អ្នកសិក្សាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស