TNAOT News
· ម្សិលមិញ
រាជរដ្ឋាភិបាលសម្រេចបញ្ចុះពន្ធលើប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
1783
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កអោយមានការកើនឡើងនៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៏បន្ទាន់និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាន បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល និងពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលើការនាំចូល។
ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមាន បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។ 
សម្តេចធិបតី ហ៊ុន ម៉ាណែត គូបញ្ជាក់ថា ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៏បនកថែម ក្នុងករណីចាំបាច់ អោយបានទាន់ពេលវេលា៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
ឃាត់ក្រុមក្មេងទំនើងចំនួន ៩នាក់ ពាក់ព័ន្ធករណីលាបម៉ាស់ប្រភេទ CLAY MASK នៅទីសាធារណះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ មកធ្វេីការអប់រំណែនាំ ធ្វើកិច្ចសន្យា
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន

យោបល់ទាំងអស់ (0)