TNAOT News
· 12小时前
ដំណឹងល្អ! អ្នកដាក់ប្រាក់បញ្ញើទាំងអស់នៅធនាគារ ព្រីនស៍ ម.ក អាចមកទទួលសំណង ចាប់ពីថ្ងៃទី២៣ ខែមីនា នេះ
#NEW NEWS# #សង្គម# #ធនាគារ ព្រីនស៍# #ព័ត៌មានសង្គម# #ប្រាក់បញ្ញើ#
1578

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការទូទាត់សំណងចំពោះអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ តទៅ។
ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អ៊ីខោនចឹង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd)ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក សូមជម្រាប ជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រោមការអនុវត្តនីតិវិធីបំប្លែងទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ម.ក ទៅជាសាច់ប្រាក់ អ្នកជម្រះបញ្ជីសូមអញ្ជើញអ្នកដាក់ប្រាក់បញ្ញើទាំងអស់ មកទទួលសំណង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ម.ក ដែលមានទីតាំងនៅអគារ លេខ ៤៤៥ ជាន់ទី១, ១៥ & ១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។
ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈ ១/- ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់ ប្រាក់បញ្ញើដែលបានផ្តល់ព័ត៌មានគណនីធនាគារ និង ២/- ការផ្តល់សំណងដោយផ្ទាល់ នៅការិយាល័យ ធនាគារ ព្រីនស៍ ម.ក តាមអាសយដ្ឋានខាងលើ សម្រាប់អ្នកដាក់ប្រាក់បញ្ញើដែលពុំបានផ្តល់ព័ត៌មាន គណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង។
អាស្រ័យហេតុនេះ សូមអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍ ម.ក និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មានផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជ្ញាធរជាតិអប្សរាត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត នាពេលខាងមុខ
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
កម្លាំងចម្រុះ ចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់ឃាត់ខ្លួនជនបរទេសចំនួន ៩នាក់
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart

យោបល់ទាំងអស់ (0)