TNAOT News
· ម្សិលមិញ
គិតត្រឹមរយៈពេលកន្លះខែនេះ! ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ ៤៧នាក់
#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#
1851
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ កន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៩២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៤៧នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ 
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ ត្បូងឃ្មុំ កោះកុង កណ្ដាល ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពត កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ សៀមរាប កំពង់ចាម បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី។
គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែលផងដេរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តម្លៃប្រេងសាំងធ្លាក់ចុះ ១០០រៀល ខណៈម៉ាស៊ូតឡើងថ្លៃ១៥០រៀល នៅថ្ងៃនេះ
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
លោក អនុទីន ឆាន់វីរៈគុល ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៣២ អាណត្តិទីពីរ បន្ទាប់ពីការតែងតាំងពីព្រះមហាក្សត្រ
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន

យោបល់ទាំងអស់ (0)