TNAOT News

· ម្សិលមិញ

ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នឹងផ្តល់ឱ្យវិនិយោគិនកាន់តែច្បាស់ពីបរិយាកាសវិនិយោគ និន្នាការគោលនយោបាយរបស់កម្ពុជា

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន#

2205

ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» បានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។

ព្រឹត្តិការណ៍នេះមានការចូលរួមពី លោកស្រី ហាន លី អ្នកគ្រប់គ្រងទូទៅនៃសារព័ត៌មាន TNAOT ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងពត៌មាន! ឯកឧត្តម ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម អ៊ឹម សុខធី – អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Wang Fuyan (April) នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា ឯ.ក លោក Jiao JingFeng នាយកប្រតិបត្តិ ក្រុមហ៊ុន ONEROAD Group និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្នុងឱកាសនេះ លោកស្រី ហាន លី បានលើកឡើងថា ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ធានាថា អ្នកវិនិយោគដែលចូលរួមទាំងអស់ បន្ទាប់ពីរយៈពេលពីរថ្ងៃ មានការយល់ដឹងកាន់តែច្បាស់អំពីបរិយាកាសវិនិយោគ និន្នាការគោលនយោបាយ និងផ្លូវអនុវត្តរបស់ប្រទេសកម្ពុជា។

លោកស្រីបានបញ្ជាក់ថា ការជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍ធុរកិច្ចនេះ ព្រោះខេត្តព្រះសីហនុកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការផ្លាស់ប្តូរ។ ជាមួយនឹងការរីកចម្រើននៃផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រទាំងមូល ទីតាំងរបស់ខេត្តព្រះសីហនុកំពុងវិវត្តបន្តិចម្តងៗពីគោលដៅទេសចរណ៍តែមួយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឆ្នេរសមុទ្រដ៏ទូលំទូលាយ។

ជាមួយគ្នានេះ ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីបើកកម្មវិធី «ដំណើរទេសចរណ៍ ស្វែងរកឱកាសវិនិយោគ កម្ពុជា-ចិន លើកឡើងថា កម្មវិធី «ដំណើរទេសចរណ៍ ស្វែងរកឱកាសវិនិយោគ កម្ពុជា-ចិន» នា ពេលនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ដ៏ទាក់ទាញ ឱកាសវិនិយោគនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ។ 

ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏បានឆ្លើយតបជាមួយគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់ និងផ្លូវ ដែលបានផ្តល់ការទាក់ទាញវិនិយោគ ជាក់ស្តែងផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលបាន ផលប្រយោជន៍ ជូនប្រជាជនដោយផ្ទាល់ និងវស័យទេសចរណ៍ - វិនិយោគ ដោយប្រយោល។

ឯកឧត្តម ឯម ភាព តំណាងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លើកឡើងថា កម្មវិធីនាពេលនេះ មិនត្រឹមតែជាវេទិកាសំខាន់សម្រាប់បង្កើតទំនាក់ ទំនង និងបណ្តាញអាជីវកម្មរវាងវិនិយោគិនកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិប្រមាណជាង ២០០នាក់ ដែលមកពីកម្ពុជា ចិន ម៉ាលេស៊ី និងសិង្ហបុរី ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីទស្សនកិច្ច និងសិក្សាស្វែងយល់អំពីសក្តានុពលអភិវឌ្ឍន៍នៅក្នុង ខេត្តព្រះសីហនុ ដែលកំពុងក្លាយជាគោលដៅសំខាន់សម្រាប់វិនិយោគ និងពាណិជ្ជកម្មនៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍នេះធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel ក្នុងក្រុងព្រះសីហនុនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស