TNAOT News
· 6ម៉ោងមុន
សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ករណីដើរឆបោកខ្ចីលុយជនរងគ្រោះជាច្រើនអ្នកដោយអួតថាខ្លួនជាថៅកែ
#ឆបោកលុយ# #NEW NEWS# #សង្គម# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម#
1732
មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្រ្តីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ចំណុចភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីលុយ) ជនសង្ស័យមានឈ្មោះ យិន សុភ័ណ្ឌ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីច្បាប់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)