TNAOT News
· 11ម៉ោងមុន
ករណីអគ្គិភ័យឆាបឆេះតូបលក់ដូរ ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង
#ក្រុងស្វាយរៀង# #NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#
1592
នៅវេលាម៉ោង ជិត៤ទៀបភ្លឺ ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៦នេះ មានករណីអគ្គិភ័យឆាបឆេះតូបលក់ដូរ ក្នុងផ្សារវាលយន្ត យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចក្រុងស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ករណីអគិ្គភ័យនេះអាជីវករដែលមានតូបលក់ដូរ នាំគ្នាប្រមូលយកអីវ៉ាន់របស់ខ្លួន និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន យករថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង បាញ់ទឹកពន្លត់។
បើយោង តាមពលរដ្ឋរស់នៅជុំវិញផ្សារវាលយន្ត បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេលឺសូរសំឡេងផ្ទុះក្នុងផ្សារ និងមានអណ្តាតភ្លើងចេញពីកណ្តាលផ្សារប៉ែកខាងលិចម្តុំលក់គ្រឿងចាប់ហ៊ួយ បង្កការភ្ញាក់ផ្អើលនាំគ្នាំចូលទៅជួយពន្លត់ ខណៈសមត្ថកិច្ចបានមកជួយអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់ផងដែរ។
ចំពោះករណីឆេះនេះ ពុំទាន់ដឹងថាមកពីមូលហេតុពិតប្រាកដនោះទេ ហើយទំហំនៃការខូចខាត ក៏ពុំទាន់ដឹងផងដែលដោយសមត្ថកិច្ច កំពុងតែធ្វើការរហូតមកម៉ោង៦៖០០នាទីព្រឹក ទើបអាចគ្រប់គ្រងស្ថានការណ៏បានផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋមន្ត្រីការបរទេសលោក ស៊ីហាសាក់ ភួងកេតកែវបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេងដល់ប្រទេសថៃ
សំណាងន័យថាសាង -(Luck is the result of hard work and preparation)
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួននារីជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន

យោបល់ទាំងអស់ (0)