TNAOT News
· 4ម៉ោងមុន
ប្រជាពលរដ្ឋប្រទះឃើញវត្ថុបុរាណចំនួន២ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត
#NEW NEWS# #សង្គម# #វត្ថុបុរាណ# #ព័ត៌មានសង្គម#
1537
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ ដឹកនាំមន្រ្តីចុះទៅទទួលវត្ថុបុរាណចំនួន២ ពីលោក សាន សែន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត នៅផ្ទះរបស់គាត់ ស្ថិតនៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វត្ថុបុរាណដែលបានប្រគល់ជូនមានចំនួន២ រួមមាន៖ បំណែកផ្ដែរធ្វើពីថ្មក់ភក់មានចំនួន២បំណែក និងកុលាលភាជន៍មួយ មានរាងដូចសត្វហង្ស។ បច្ចុប្បន្ន វត្ថុបុរាណទាំង២ប្រភេទនេះបានយកទៅរក្សាទុកនៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីធ្វើការចុះបញ្ជី អភិរក្ស និងសិក្សាវិភាគបន្ថែម។
គួរឱ្យដឹងដែរថា ការផ្តល់ជូននេះបង្ហាញពីការចូលរួមសំខាន់ក្នុងកិច្ចការពារ និងថែរក្សាវត្ថុបុរាណ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
A Dialogue between Nature and Art: Shell Carving
កម្ពុជារកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្ដេច
ជប៉ុនប្រើប្រាស់ប្រេងបម្រុងប្រមាណ ៨០ លានបារ៉ែល ដើម្បីទប់ទល់នឹងវិបត្តិថាមពលក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់

យោបល់ទាំងអស់ (0)