TNAOT News
· ម្សិលមិញ
ឆ្លងប្រព័ន្ធភ្លេីងបង្ករជាអគ្គិភ័យឆាបឆេះរថយន្ត ១គ្រឿង ខូចខាតអស់ទាំងស្រុង នៅខណ្ឌមានជ័យ
#NEW NEWS# #សង្គម# #ឆេះរថយន្ត# #ព័ត៌មានសង្គម# #ខណ្ឌមានជ័យ#
1759
នៅវេលាម៉ោង ៦និង៤០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មានករណីរថយន្ត ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងនៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប។ 
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ ជាប្រភេទ រថយន្ត ឆេះខូចខាតរថយន្ត ០១គ្រឿង ម៉ាក ឡង់គ្រីស៍រ ហេីយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ៧និង១០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីការឆ្លងប្រព័ន្ធភ្លេីងបង្ករជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណារងរបួសឡេីយ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)