TNAOT News
· 03-13
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ទាប់ពីប្រើហឹង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
#NEW NEWS# #សង្គម# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម# #ក្មេងទំនើង#
2125
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុច ភូមិព្រែកត្រែង សង្កាត់សិក្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណី ហិង្សាដោយចេតនា(បង្កឡើងដោយក្មេងទំនើង)។
ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ជា សូយស៊ីន អាយុ១៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស ២-ឈ្មោះ គ្រុយ ជាវ៉ាន់ ហៅ ហែង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស ជនសង្ស័យទាំង០២នាក់ អវិជ្ជមានសារធាតុញៀន(-) ។ចំពោះបក្សពួកផ្សេងទៀតដែររត់គេចខ្លួនកម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីយកមកអនុវត្តច្បាប់បន្តរ។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)